adverise with khmeread 1

De Gea និង Martial ដឹក​ដៃ Man Utd ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup

​    ​ការប្រកួត FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គូ​ទីមួយ រវាង​ក្រុម Manchester United និង Everton បានបញ្ចប់​ខណៈ​បិសាច​បាន​យកឈ្នះ​ដោយ​លទ្ធផល ២-១ កាលពី​ម្សិលមិញ​។​

​    ​តួឯក​ក្នុង​ការប្រកួត​នេះ គឺ​អ្នកចាំទី David De Gea ដោយសារ​គាត់​បាន​ជួយសង្គ្រោះ​គ្រាប់​បាល់​ជាច្រើន​នៅ​តង់​ទីមួយ​និង​តង់​ទី​ពីរ ហើយ​ជាពិសេស​គឺ​បាល់​ប៉េ​ណា​ល់​ទី​តែម្តង​។​

​    ​អតីត​ខ្សែបម្រើ Everton កីឡាករ Fellaini បាន​ស៊ុត​បាន​ឆាក​ឱ្យ​បិសាច​ក្រហម ដែលជា​កា​រប​ញ្ចូ​ន​ដោយ​កីឡាករ Martial ប៉ុន្តែ​ត្រូវបាន Everton តាម​ស្មើ​នៅ​តង់​ទី​ពីរ ដែល​ធ្វើបាន​ដោយ​កីឡាករ Smalling របស់​ក្រុម​បិសាច​ក្រហម Man Utd​។​

​    ​ការប្រកួត​រឹតតែ​ដាក់​សម្ពាធ​ដល់​ក្រុម​ទាំងពីរ ខណៈ​មិនទាន់​រកឃើញ​អ្នកឈ្នះ​រហូតដល់​នាទី​ទី ៩០ ប៉ុន្តែ​អភិនីហារ​បានកើត​ឡើង​នៅ​នាទី​ទី ៩០+៣ នៅពេលដែល​ខ្សែបម្រើ Herrera បាន​ពញ្ញាក់​បាល់​ទម្លុះ​ខ្សែការពារ Everton និង​បាន​បញ្ជូន​ឱ្យ Martial ស៊ុត​បំប៉ោង​សំណាញ់​។​

​    ​ក្រុម Crystal Palace និង Watford នឹងធ្វើ​ការប្រកួត​នៅថ្ងៃនេះ ដើម្បី​រក​បេក្ខភាព​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Man Utd៕​

 

adverise with khmeread

មតិយោបល់