adverise with khmeread 1

Suarez បំបាក់ Ronaldo ៣ គ្រាប់​ស្របពេល Barcelona បំបាក់ Gijon ៦ គ្រាប់​

​    ​ថ្វីបើ​ក្រុម Atletico Madrid និង Real Madrid បានទទួល​ជ័យជម្នះ​ដូចគ្នា ក៏ប៉ុន្តែ​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅតែ​បន្ត​ស្ថិតនៅលើ​កំពូល​តារាង​ម្តងទៀត ខណៈ​ពួកគេ​បាន​បំបាក់​ក្រុម​ខ្សោយ Gijon ដោយ​លទ្ធផល ៦-០ កាលពី​យប់មិញ​នៅ​ទឹកដី Camp Nou​។​

​    ​កីឡាករ​ឆ្នើម Messi បាន​ស៊ុត​បើកឆាក​ឱ្យ​ក្រុម​ដោយ​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី ១២ ខណៈ Neymar មានឱកាស​ជាច្រើន​ក្នុង​តង់​ទីមួយ ប៉ុន្តែ​បាន​ដឹក​យកទៅ​ចាក់ចោល​ទាំងអស់​។​

​    ​លុះ​មកដល់​តង់​ទី​ពីរ ខ្សែប្រយុទ្ធ​មុត​ស្រួច Suarez បាន​បន្ថែម​មួយគ្រា​ប់​ទៀត មុននឹង​ទទួលបាន​បាល់​ពី​ន័យ ១១ ម៉ែត្រ​ចំនួន​ពីរ​គ្រាប់​នៅ​នាទី​ទី ៧៤ និង ៧៧​។​

​    ​ក្រុម Gijon កាន់តែ​បែក​កង់ រហូតដល់​នាទី​ទី ៨៤ កីឡាករ Vranjes បានទទួល​កាត​លឿង​ទី​ពីរ​ដោយសារ​យកដៃ​ច្រាន​កីឡាករ Neymar នៅ​តំបន់​គ្រោះថ្នាក់ ទើបបាន​បង្កើត​បាល់​ប៉េ​ណា​ល់​ទី​ទី​បី​ឱ្យ​ក្រុម Barcelona ដែល​សម្រេចបាន​ដោយ Neymar​។​

​    ​នៅ​ចុង​ម៉ោង​នាទី​ទី ៨៨ Suarez បាន​ស៊ុត​មួយ​ជើង​ទៅបុក​បង្គោល​ទី ប៉ុន្តែ​ផ្លាត​ចូល ដែលជា​ការបញ្ជូន​ដោយ​មិត្ត​រួម​ក្រុម Messi​។ ជ័យជម្នះ​នេះ​មានន័យថា Barcelona នៅតែ​ស្ថិតនៅលើ​កំពូល​តារាង ដោយមាន ៨២ ពិន្ទុ​ស្មើ​ជាមួយ Atletico និង​ដាច់​មួយ​ពិន្ទុ​ពី Real ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​គឺ Suarez បា​នរក​គ្រាប់​បាល់​បាន ៣៤ គ្រាប់​ហើយ​នៅ​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ ខណៈ Ronaldo ទើបតែ​ស៊ុត​បាន ៣១ គ្រាប់ និង​អាច​បាត់បង់​ឱកាស​ដណ្តើម​ស្បែកជើង​មាស ដោយសារ​មាន​បញ្ហា​របួស​នាពេល​ថ្មីៗ​នេះ​៕​

 

adverise with khmeread

មតិយោបល់