adverise with khmeread 1

Andy Lau មើលទៅ​នៅ​ក្មេង​ដដែល បើទោះជា​អាយុ​៥៤? អា​ថ៍កំ​បាំង​នេះ​ឥឡូវ​ត្រូវបាន​លេច​ធ្លាយ​ហើយ​

​    ​តារា​សម្ដែង​និង​ចម្រៀង​ហុងកុង​លោក Andy Lau ថ្មីៗ​នេះ​បាន​បង្ហើប​ពី​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​សម្រស់​ក្មេង​ជាង​វ័យ​របស់គាត់​គឺ​ការរក្សាបាន​នូវ​ទម្លាប់​ពិសា​អាហារ​។​

​    ​យោងតាម​វេ​ប​សាយ Jayne Stars មាន​មនុស្ស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​ពេល​ឃើញ​សម្រស់​ក្មេង​បែបនេះ​របស់គាត់​។ បើទោះជា Andy បាន​ក្លាយជា​ចាស់ទុំ​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​ក៏ដោយ ក៏ប៉ុន្តែ​មុខ​ដ៏​ស្រស់ស្អាត​របស់គាត់​និង​ស្បែក​ដ៏​តឹង​ហាក់បីដូចជា​មិន​ប្រែប្រួល​ទាល់តែសោះ​។

​    ​ថ្មីៗ​នេះ​គាត់​បាន​ចូលទៅ​កម្មវិធី​វិទ្យុ​មួយ​ដោយបាន​ឆ្លើយ​នឹង​សំណួរ​អំពី​សម្រស់​ក្មេង​ជាង​វ័យ លោក​បាន​និយាយថា អា​ថ៍កំ​បាំង​របស់គាត់​ដើម្បី​រក្សា​សម្រស់​ក្មេង​ជាង​វ័យ​គឺ​ត្រូវ​ប្រាកដថា​មិន​ញាំ​ច្រើន​។ ឧទាហរណ៍ នៅពេល​លោក​ញាំ​សាច់ គាត់​ញាំ​ត្រឹមតែ​៧០​ភាគរយ​នៃ​សាច់​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាមិញ លោក Andy សង្កត់ធ្ងន់​លើ​ការ​ញាំ​ជាទូទៅ​គឺ​ពិតជា​សំខាន់ ពីព្រោះ​គាត់​និង​ប្រពន្ធ​របស់គាត់ Carol Chu គឺជា​អ្នក​ហូប​បួស​។ ពួកគេ​តែងតែ​ប្រាកដ​ក្នុងការ​ញាំ​អ្វីមួយ ហើយ​ពួកគាត់​ញាំ​បាយ​ច្រើនជាងគេ​។ ហើយ​ម្ដង​ម្គា​ល ពួកគេ​បាន​ញាំ​គ្រាប់​ធញ្ញជាតិ​១០​គ្រាប់​ក្នុង​របស់​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ ដើម្បី​រក្សា​តុល្យភាព​អាហារូបត្ថម្ភ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់