adverise with khmeread Lee hi

Lee Hi រំឭក​អំពី​ការថត​ឈុត​ថើប​គ្នា​លើកដំបូង​សម្រាប់​បទ “My Star”

​    ​តារាចម្រៀង Lee Hi ថ្មីៗ​នេះ​បានផ្តល់​បទ​សម្ភាស​និង​និយាយ​អំពី​អាល់​ប៊ុ​ម​ថ្មី “Seoulite” របស់​នាង​។ អំឡុង​ពេលនោះ នាង​បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​ជុំវិញ​ការថត​វីដេអូ​ចម្រៀង​បទ “My Star” សម្រាប់​អាល់​ប៊ុ​ម​របស់​នាង​។​

​    ​តារាចម្រៀង​វ័យក្មេង​រូបនេះ​បាន​បង្ហើប​ប្រាប់ថា នាង​មាន​ជំងឺ​ផ្តាសាយ ដោយសារ​នាង​ខំប្រឹង​ធ្វើ​ការងារ​ខ្លាំងពេក ហើយ​ដូច្នេះ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ការថត​វីដេអូ​ចម្រៀង​នេះ​។​

​    ​នាង​បន្តថា “ នៅពេល​យើង​ថត​វីដេអូ​ចម្រៀង​នេះ យើង​ត្រូវ​ថត​ច្រើន​ឈុត​និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ច្រើនលើក ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​នៅពេល​ថត​។ វា​ប្រហែលជា​លើក​ទី​១​សម្រាប់​ខ្ញុំ ប៉ុន្តែ​ហាក់ដូចជា​ខ្មាស់អៀន​ខ្លះ​ដែរ​មុនដំបូង​”​។​

​    ​Lee Hi ក៏បាន​និយាយ​ផងដែរ​អំពី​ការសម្តែង​រួមជាមួយ​តារា​ប្រុស​។ នាង​និយាយថា “​ពីដំបូង​ហាក់ដូចជា​ខ្មាស់អៀន​។ យើង​ជួបគ្នា​លើកដំបូង​នៅ​ថ្ងៃទី​១​នៃ​ការងារ​ថត​នេះ​។ វារឹតតែ​ខ្មាស់អៀន​ជាងនេះទៅទៀត ដោយសារ​មាន​ឈុត​ថើប​គ្នា​នៅ​ថ្ងៃ​ដំបូង​ដែល​យើង​ជួបគ្នា​។ ប៉ុន្តែ​យើង​ចាប់ផ្តើម​ស្គាល់គ្នា​ច្បាស់​នៅ​ថ្ងៃទី​៣”​។​

​    ​Lee Hi បាន​ម​ន្ថែ​ម​ថា “​នេះ​គឺជា​លើក​ទី​១​ដែល​ខ្ញុំ​ថត​វីដេអូ​ចម្រៀង​បែប​ស្នេហា និង​ជា​លើក​ទី​១ ដែល​ខ្ញុំ​មាន​តួអង្គ​មិត្ត​ប្រុស​ក្នុង​វីដេអូ​ចម្រៀង​របស់ខ្ញុំ​។ វា​ពិតជា​ផ្អែមល្ហែម​មែនទែន​”​។ អាល់​ប៊ុ​ម “Seoulite” របស់ Lee Hi បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២០​ខែមេសា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់