adverise with khmeread Alex reid

Alex Reid ចង់​ត្រឡប់​ទៅកាន់​សង្វៀន​ប្រដាល់​វិញ បន្ទាប់ពី​បំណុល​កើនឡើង​

​    ​មាន​ពេល​មួយ​នោះ Alex Reid គិតថា ខ្លួនឯង​មាន​អ្វីៗ​គ្រប់យ៉ាង​ហើយ ទាំង​កេរ្តិ៍ឈ្មោះ​និង​ប្រាក់​។ រស់នៅក្នុង​វិមាន​ដ៏​ស្កឹមស្កៃ​ជាមួយនឹង​ភរិយា​ជា​តារា​ល្បី Katie Price ។ ប៉ុន្តែ​ក្រោយមក អ្វីៗ​ប្រែក្លាយជា​រឿង​សោកសៅ​សម្រាប់ Alex Reid ។

​    ​រយៈពេល​បួន​ឆ្នាំ​ចាប់តាំងពី​អ្នក​ទាំងពីរ​លែងលះគ្នា អតីត​កីឡាករ​ក្បាច់គុន​ចម្រុះ​វាយ​ដាក់​ទ្រុង​រូបនេះ ឥឡូវ អង្គុយ​ក្នុងផ្ទះ​មាន​គ្រែ​ដេក​តូច​មួយ​និង​រំឭក​អំពី​ការប៉ុនប៉ង​ធ្វើអត្តឃាត  ការបារម្ភ​អំពី​ភាព​ក្ស័យធន ការបាក់​ទឹកចិត្ត​និង​អ្វីដែល​លោក​ជឿថា អតីត​ភរិយា​បាន​ព្យាយាម​បំផ្លាញ​លោក​។​

​    ​ក្នុង​វ័យ​៤០​ឆ្នាំ Alex និយាយថា លោក​គ្មាន​ជម្រើស​ទេ ក្រៅពី​ត្រឡប់​ទៅកាន់​សង្វៀន​ប្រកួត​វិញ ដើម្បី​រក​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ​។​

​    ​Alex និយាយថា “​ខ្ញុំ​មិន​កុហក់​ទេ​។ ខ្ញុំ​ពិតជា​បារម្ភ​ពេល​ត្រឡប់​ទៅកាន់​សង្វៀន​ប្រដាល់​វិញ​។ ខ្ញុំ​ដឹងថា ខ្ញុំ​អាច​នឹងរង​ការឈឺចាប់​។ ខ្ញុំ​ធ្លាប់​ដេកពេទ្យ​១០​ដង​ក្នុង​អាជីព​របស់ខ្ញុំ មាន​ទាំង​សន្លប់ បាក់ឆ្អឹង​និង​ផ្សេងៗ​ទៀត​”​។​

​    ​Alex បាន​និយាយថា ថ្លៃ​ចំណាយ​ផ្លូវច្បាប់​ក្នុងការ​លែងលះ​ពី Katie  និង​ក្រោយមក បញ្ហា​ក្តីក្តាំ​ជាមួយ Chantelle Houghton តារា​ស្រី​ក្នុង​រឿង “Big Brother” និង​ជា​ម្តាយកូន​ស្រី​របស់លោក​ឈ្មោះ Dolly  បានធ្វើ​ឲ្យ​លោក​អស់ប្រាក់​រលីង​ពី​ខ្លួន​។

​    ​ក្រៅពីនេះ មាន​កម្ចី​ធនាគារ​ច្រើនសន្ធឹក​សន្ធាប់  ប្រាក់​ជំពាក់​មិត្តភក្តិ​ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ការខាតបង់​តាមរយៈ​ការវិនិយោគ​អចលនទ្រព្យ​។
​    ​Alex និយាយថា “​បំណុល​បាន​កើនឡើង ហើយ​នៅពេលនេះ ប្រហែលជា ៤០០.០០០​ផោន​”៕

adverise with khmeread

មតិយោបល់