adverise with khmeread 1

នាង Moka Fang ប្រុងប្រយ័ត្ន​ពី​សំណួរ​របស់​អ្នកកាសែត រហូត​នាង​ត្រូវបាន​សួរ​អំពី​លោក Aaron Kwok

​    ​នាង Moka Fang ចាប់ផ្តើម​ល្បីឈ្មោះ បន្ទាប់ពី​លោក Aaron Kwok បង្ហោះ​រូប​មួយ​របស់​អ្នក​ទាំងពីរ​កាន់​ដៃ​គ្នា​នៅលើ​វេ​ប​សាយ Weibo របស់​ចិន​។​

​    ​បើ​ទោះ​គេ​ថា​នាង​ល្បី​ដោយសារតែ Aaron Kwok ក៏ប៉ុន្តែ​នាង​នឹងមិន​លាតត្រដាង​អំពី​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​ឡើយ​។​

​    ​តារា​ស្រី​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ទទួលយក​កិច្ចសម្ភាសន៍​ពី​បណ្តាញសារព័ត៌មាន​ចិនដីគោក​ក្នុងពេល​ថ្មីៗ​នេះ​។ នាង​បាន​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការឆ្លើយតប​របស់​នាង​ណាស់ ហើយ​អ្នកគ្រប់គ្រង​របស់​នាង​ក៏មាន​វត្ត​មាននៅ​ទី​នោះដែរ​ដើម្បី​ជួយ​ដល់​នាង​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Asian E-News Portal​។​

​    ​នៅពេល​នាង​ត្រូវបាន​គេ​សួរ​អំពី​សារ​នាង​ផ្ញើ​ទៅ​លោក Aaron នៅលើ Weibo បន្ទាប់ពី​គាត់​បានទទួល​ពានរង្វាន់​ក្នុង​រឿង​ស្ដេច​ស្វា នាង​បាន​ប្រាប់​ទៅ​អ្នកយកព័ត៌មាន​ឲ្យ​ប្ដូរ​សំណួរ និង​បានស្នើ​ពួកគេ​ឱ្យ​សួរ​ផ្តោត​សំខាន់​តែ​លើ​រូបនាង​ប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់