adverise with khmeread Access someones thoughts using only their eye movements.w654

ញាក់ភ្នែក​ឆ្វេង​ឬ​ស្តាំ​នាំ​ហេង​ដូចគ្នា បើ​ញាក់​ត្រូវ​ម៉ោង​

​    ​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា ការញាក់​ភ្នែក​ជា​ប្រផ្នូល​ប្រាប់​មុន​អំពី​ហេតុការណ៍​ដែល​នឹង​កើតឡើង​នៅពេល​អនាគត​ដ៏​ខ្លី​? ហេតុការណ៍​នេះ​អាចជា​រឿង​ស៊យ ឬ ហេង​អាស្រ័យ​លើ​ម៉ោង​ដែល​បាន​ញាក់ភ្នែក មិន​ថា​ឆ្វេង​ឬ​ស្តាំ​នោះឡើយ​។ ដើម្បី​ដឹងថា​តើ​ម៉ោង​ណា​ញាក់ភ្នែក​ហេង ឬ​ស៊យ​សូម​អាន​អត្ថន័យ​របស់​វា​នៅ​ខាងក្រោម​៖

​    ​១. ញាក់ភ្នែក​ឆ្វេង​
​    ​- ម៉ោង ១២៖ មាន​ជម្លោះ​ជាមួយ​អ្នកដទៃ​។ 
​    ​- ម៉ោង ១១៖ មាន​ភ្ញៀវ​។ 
​    ​- ម៉ោង ១០៖ មាន​ញាតិមិត្ត​ឬ​គេ​មករក​។ 
​    ​- ម៉ោង ០៩៖ មាន​លុយ​ចាយ​។ 
​    ​- ម៉ោង ០៨៖ មាន​លាភ​-​ប្រសើរ​។​
​    ​- ម៉ោង ០៧៖ ទទួលបាន​អំណោយ​។ 
​    ​- ម៉ោង ០៦៖ ទទួលបាន​ជំនូន​។​
​    ​- ម៉ោង ០៥៖ មាន​គេ​យក​អ្វី​មកឱ្យ​។ 
​    ​- ម៉ោង ០៤៖ មាន​ដំណឹង​មកដល់​។ 
​    ​- ម៉ោង ០៣៖ មាន​សំណើ​ផ្ញើ​មកពី​ឆ្ងាយ​។ 
​    ​- ម៉ោង ០២៖ មាន​គេ​ធ្វើឱ្យ​ព្រួយចិត្ត​។ 
​    ​- ម៉ោង ០១៖ បើ​មានរឿង​មាន​គេ​មកជួយ​។ 

​    ​២. ញាក់ភ្នែក​ស្តាំ
​    ​- ម៉ោង ១២៖ មានរឿង​ដោយសារ​មាត់​។ 
​    ​- ម៉ោង ១១៖ ខឹង​នឹង​រឿង​អ្វីមួយ​ដោយ​ច្រឡំ​។ 
​    ​- ម៉ោង ១០៖ មាន​គេ​មកពី​ឆ្ងាយ​។ 
​    ​- ម៉ោង ០៩៖ មាន​ប្រុស​នឹក ឬ​ស្រី​នឹក​។ 
​    ​- ម៉ោង ០៨៖ ល្អ​មធ្យម​។​
​    ​- ម៉ោង ០៧៖ មានរឿង​ដោយ​ខ្លួនឯង​។ 
​    ​- ម៉ោង ០៦៖ មិនល្អ​។​
​    ​- ម៉ោង ០៥៖ បាត់​អីវ៉ាន់​។ 
​    ​- ម៉ោង ០៤៖ មាន​គេ​នឹក​។ 
​    ​- ម៉ោង ០៣៖ ល្អប្រសើរ​។ 
​    ​- ម៉ោង ០២៖ សប្បាយរីករាយ​។ 
​    ​- ម៉ោង ០១៖ បាន​នំចំណី​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់