adverise with khmeread 3790d622 af23 461d 9347 5f7c24d8eea6

ស្ត្រី​ម្នាក់​ជា​អ្នកលក់​ភេសជ្ជៈ​តាម​រទេះរុញ​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់​

     ភ្នំពេញ ៖ ស្ត្រី​ជា​អ្នកលក់​ភេសជ្ជៈ​តាម​រ៉ឺម៉ក​រុញ បាន​ស្លាប់​ភា្ល​មៗ ខណ​:​កំពុង​ដើរ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កាលពី​វេលា​ម៉ោង​១១ ​និង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​គង់​រ៉េ​ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។​

     ស្ត្រី​រងគ្រោះ​ឈ្មោះ ហុក ឈូក អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​ភេសជ្ជៈ​តាម​រ៉ឺម៉ក​រុញ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ។​

     ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ស្ត្រី​រងគ្រោះ​រុញ​រទេះ​ភេសជ្ជៈ​លក់​នៅលើ​ដងផ្លូវ ហើយដោយ​ទំនងជា​អស់​របស់​អ្វីមួយ​សម្រាប់​លក់ រូបគាត់​ក៏បាន​ដើរ​ឆ្លងផ្លូវ​ដើម្បី​ទៅ​ទិញ​នៅ​តូប​លក់​ចាប់ហួយ​នៅឯ​ផ្លូវ​ម្ខាង​ទៀត។​

     ខណៈ​កំពុង​ផ្លូវថ្នល់​បាន​ពាក់​កណ្តាលផ្លូវ ពេលនោះ​ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ស្ត្រី​រងគ្រោះ​ពេញទំហឹង បណ្តាលឱ្យ​ផ្លោង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។​

     ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​រថយន្ត​មិនបាន​ឈប់​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​តែម្តង បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នាំគ្នា​ចោមរោម​មើល​ប៉ុណ្ណោះ។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ស្ត្រី​រងគ្រោះ ឱ្យមក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់