adverise with khmeread 2609ad95 e619 43e9 a4bb 878088c55a36

ឆក់យក​ទូរស័ព្ទ​ភ្ញៀវ​បរទេស​ជិត​ផ្សារ​រាត្រី​ជាប់​ខ្នោះ​ប៉ូលិស​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​នា​ថ្ងៃទី​២៤ ​មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៣​ទៀបភ្លឺ​បន្ទាប់ពី ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ជនបរទេស​នៅ​ម្តុំ​ផ្សារ​រាត្រី សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ សាន ពិសិដ្ឋ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ពីបទ​ឆក់​ទូរស័ព្ទដៃ​នៅ​ចំណុច​ខាងត្បូង​ផ្សារ​រាត្រី​ផ្លូវ​លេខ​១០៨​កែង​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ​ភូមិ​៧ ​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​បាន ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក​សាំ​ស៊ុ​ង​ពណ៌​ខ្មៅ​ស៊ី​ម​កាត​លេខ​០៧០ ៣៣៣៧០២. បានប្រគល់​អោយ​ជនរងគ្រោះ​ជា​ជនបរទេស​វិញ​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ  SANDER  SCHEERS ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ​ជនជាតិ​ប៊ែ​ល​ហ្សិ​ច ​មុខរបរ​វិស្វករ​សំណង់​ស្នាក់នៅ​ផ្ទះជួល​លេខ​៤០AB ​ផ្លូវ​លេខ​៥១ ​សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់