adverise with khmeread 1

Fabregas ចំណាយពេល​ត្រឹមតែ ៧៥ នាទី​ដើម្បី​បំបាក់ Ozil ក្នុង​ឆ្នាំ ២០១៦ នេះ​

    ​កីឡាករ Cesc Fabregas ឬក៏ Mesut Ozil? នេះ​គឺជា​ការជជែក​ពិភាក្សាគ្នា​ដែល​ហាក់ដូចជា​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​។ ជម្លោះ​នេះ​បាន​ត្រូវបាន​បង្កើតឡើង​នៅពេល​លោក Arsene Wenger បានអនុញ្ញាត​ឱ្យ Fabregas ចូលរួម​ជាមួយ Chelsea កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​គាត់​បាន​បដិសេធ​ឱកាស​ដើម្បី​ទិញ​រូបគេ​មក នៅពេលដែល​អតីត​កីឡាករ Arsenal រូបនេះ​បាន​ចាក​ចេញពី​ក្លឹប Barcelona​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានគិត​ថា ការនាំ​តារា​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មក​ទឹកដី Emirates អាច​នឹង​ទើសដៃទើសជើង​ក្នុងតួនាទី​របស់ Ozil​។ ប៉ុន្តែ​នៅក្នុង​រដូវ​កាល​នេះ Fabregas ពិតជា​ធ្វើ​មិន​បានល្អ​សោះឡើយ ខណៈ Ozil កំពុងតែ​រះ​នៅ Arsenal​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី អ្វីៗ​បាន​ផ្លាស់ប្តូរ​កាលពី​ម្សិលមិញ​នេះ ខណៈ Ozil បាន​បញ្ជូន​គ្រាប់​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន ១៨ គ្រាប់​ហើយ ប៉ុន្តែ​ទម្រង់​លេង​របស់គាត់​នៅ​ឆ្នាំ ២០១៦ នេះ​ហាក់ដូចជា​មិនសូវ​រលូន​ឡើយ​ដោយសារ​គាត់​បាន​បញ្ជូន​គ្រាប់​បាល់​បានតែ ៣ គ្រាប់​។​

​    ​កាលពីដើម​សប្តាហ៍​នេះ Fabregas បាន​ទទួលស្គាល់ថា គាត់​បាន​ភ្លេច​ពី​របៀប​លេង​បាល់​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​កីឡាករ វ័យ ២៨ ឆ្នាំ​រូបនេះ បានធ្វើឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម្សិលមិញ ដោយបាន​បញ្ជូន​បាល់​ឱ្យគេ​ស៊ុត (Assist) ៣ គ្រាប់​ស្មើ Ozil ធ្វើបាន​ក្នុងឆ្នាំនេះ នៅក្នុង​ជ័យជម្នះ ៤-១ ទៅលើ​ក្រុម Bournemouth៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់