adverise with khmeread 6457682 3x2 940x627

គីម ជុង​អ៊ុន​សាទរ​ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​ល​របស់​នាវាមុជទឹក និង​ថា​ចង់​វ៉ៃ​អាមេរិក​ពេលណា​ក៏បាន​

​    ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី ២៤ មេសា​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បាន​សាទរ​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវាមុជទឹក​ថា​ជា "​ភាពជោគជ័យ​មិន​នឹកស្មាន​ដល់​"​។ ក្នុងឱកាស​នោះ គីម​ជុង​អ៊ុន​បានប្រកាសថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​សមត្ថភាព​វាយប្រហារ​ក្រុង​សេ​អ៊ូ​ល និង​អាមេរិក​នៅពេលណា​ក៏បាន​ឱ្យតែ​ខ្លួន​ចង់​។ 

​     អាមេរិក និង​អង់គ្លេស​បាន​និយាយថា ការសាកល្បង​មី​ស៊ី​ល​ដែល​បម្រុង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​គឺជា​ការរំលោភបំពាន​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ និង​បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​នៅ​ឆ្ងាយ​ពី​ចំណាត់ការ​លើសពីនេះ ដែល​អាច​បំផ្លាញ​ស្ថេរភាព​តំបន់​។ 

​    ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា ការបាញ់​មី​ស៊ី​ល​នេះ​ទំនង​ដូចជា​បរាជ័យ​ទេ ព្រោះ​មី​ស៊ី​ល ដែល​បាញ់​ចេញពី​នាវាមុជទឹក​ក្នុង​សមុទ្រ​ជប៉ុន បាន​ហោះ​ត្រឹម ៣០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ 

​    ​ទោះយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ទទូចថា ការធ្វើ​តេស្ត​សាកល្បង ដែល​ខ្លួន​និយាយថា​ពិនិត្យ​ដោយ​គីម ជុង​អ៊ុន​ដោយផ្ទាល់​នេះ បានបញ្ជាក់​យ៉ាងច្បាស់​អំពី "​ភាព​គួរឱ្យ​ទុកចិត្តបាន​នៃ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ក្រោម​ទឹក​ស្ទីល​របស់​កូរ៉េខាងជើង​"​។ 

​    ​KCNA បាន​ដកស្រង់​សម្តី​គីម​ជុង​អ៊ុន​ដោយ​និយាយថា ព្យុងយ៉ាង "​ឥឡូវ​មាន​សមត្ថភាព​វាយ​មេដំបូល​របស់​កងកម្លាំង​អាយ៉ង​កូរ៉េខាងត្បូង និង​ពួក​ចក្រពត្តិនិយម​អាមេរិក​គ្រប់​ពេលដែល​ខ្លួន​ចង់​"៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់