adverise with khmeread 1

សិស្ស​មួយ​ហ្វូង​ព្រួត​វាយ​គ្រូ​ខ្លួនឯង​នៅក្នុង​ជម្លោះ​ក្នុង​បន្ទប់រៀន​មួយ​នៅ​ចិន​

    ​គ្រូបង្រៀន​ម្នា​ក់នៅ​អនុវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន បា​នប​ង្ខ​ចិត្ត​ប្រឈមមុខ​នឹង​កំហឹង​របស់​សិស្ស នៅពេល​កូនសិស្ស​របស់គាត់​ងាក​មករ​ករឿង និង​វាយដំ​លើ​រូបគាត់​។ 

​    ​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ចិន និង​បណ្តា​វេ​ប​សាយ​ចែករំលែក​វីដេអូ​។ 

​    ​ក្នុង​ឃ្លី​ប​វីដេអូ គ្រូបង្រៀន​ម្នាក់នេះ​ដំបូង​ដូចជា​ឃើញ​កំពុង​តតាំង​ជាមួយ​សិស្ស​ម្នាក់ ដែល​ទំនង​បាន​បដិសេធ​មិន​ព្រម​ប្រគល់​សន្លឹក​ក្រដាស​ប្រឡង​។ ការឈ្លោះប្រកែក​គ្នា​នេះ​បាន​កើន​កម្តៅ​ខ្លាំង​ឡើងៗ ហើយ​គ្រូបង្រៀន​ម្នាក់​នោះ​ក៏​ស្ទុះ​ក្របួច​កអាវ​សិស្ស​របស់គាត់​ម្នាក់​នោះ​តែម្តង​។ 

​    ​ពេល​ឃើញបែបនេះ សិស្ស​ដទៃទៀត​ក្នុង​ថ្នាក់​ក៏បាន​ពួតដៃគ្នា​វាយ​សន្ធប់​លើ​គ្រូ​ខ្លួនឯង​ខ្ទប់​ជញ្ជាំង និង​ព្រលែង​ម្នាក់​មួយ​ដៃៗ​ចំ​កញ្ចប់​មុខ​របស់​លោកគ្រូ​ម្នាក់នេះ​។ 

​    ​ប៉ុន្តែ​ចលាចល​នេះ​មិនបាន​បញ្ឈប់​ត្រឹមនេះ​ទេ​។ បន្ទាប់ពី​ការ​វាយតប់​បាន​បញ្ឈប់ គ្រូបង្រៀន​ដែល​ខឹង​ក្តៅស្លឹកត្រចៀក​រូបនេះ​ជាថ្មី​ម្តងទៀត​បាន​ចាប់​ទះកំផ្លៀង​សិស្ស​ម្នាក់​នោះ​។ ទង្វើ​នេះ​បាន​ញ៉ាំងឱ្យ​សិស្ស​លើកទ័ព​មួយ​ហ្វូង​ព្រួត​វាយ​គ្រូ​ម្នាក់នេះ​ខ្ទប់​ជញ្ជាំង​ម្តងទៀត​។ សិស្ស​ដែល​បង្កហេតុ​ម្នាក់នេះ​ថែមទាំង​បាន​យក​ដំបង​ឈើ​មួយ​វាយ​ទៅលើ​គ្រូបង្រៀន​ម្នាក់​នោះ​ថែម​ទៀតផង​។ 

​    ​ការ​វាយតប់​ឡើងវិញ​ដដែលៗ​បាន​កើតឡើង​ពីរដង​បន្ថែមទៀត សរុបមក​គឺ​វាយតប់​គ្នា​ចំនួន ៤ ដង​ក្នុងពេល​តែមួយ​សន្ទុះ​។​

​    ​ក្រោយ​បញ្ចប់​ការ​វាយ​គ្នា​រួច គេ​ឃើញ​លោកគ្រូ​ម្នាក់នេះ​ដាច់​ឡេវអាវ​ចំហ​ទ្រូង​។ គាត់​បាន​បន្ត​បញ្ចេញ​កាយវិកា​ច្រងេងច្រងាង​ទាំង​ច្រឡោត តែ​ទោះយ៉ាងណា​គេ​មិនដឹង​បន្ទាប់ពី​ចប់​វីដេអូ​ឃ្លី​ប​នោះ ការ​វាយតប់​នឹង​បន្ត​កើតឡើង​ទៀត​ឬក៏​អត់​នោះទេ​។ 

​    ​វេ​ប​សាយ Shanghaiist បាន​រាយការណ៍​ថា នាយក​សាលា​នេះ​បាន​បញ្ជាក់ថា ការ​វាយតប់​គ្នា​ពិតជា​បានកើត​ឡើង​មែន ហើយ​ថា​ឧបទ្ទវ​ហេតុនេះ​កំពុង​ត្រូវបាន​អាជ្ញាធរ​ស៊ើបអង្កេត​ហើយ​៕ 

 

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់