adverise with khmeread Phone 600 1

ផ្ទុះ​ទូរស័ព្ទ​របួស​បុរស​ម៉ាឡេស៊ី​ម្នាក់​

​    ​បុរស​ម្នាក់​រងរបួស​ទៅនឹង​ផ្ទៃមុខ​របស់គាត់ នៅពេល​គាត់​បានទទួល​ការ​តេ​ហៅចូល​មួយ ខណៈ​កំពុង​សាក​។​

​    ​លោក Muhammad Syawal Md Isa អាយុ​២៥​ឆ្នាំ រស់នៅ​ទីក្រុង Kampung Titi Serong រដ្ឋ Kedah ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ផ្ទុះ​ទូរស័ព្ទ​នៅ​ម៉ោង​ប្រហែល ៤ ព្រឹក​នៅផ្ទះ​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍ ទី ២៣ មេសា​។​

​    ​ប្រធាន​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ លោក​វេជ្ជបណ្ឌិត Norhizan Ismail បានបញ្ជាក់​ពី​ឧបទ្ទវ​ហេតុនេះ ដែល​កំពុង​ល្បី​ខ្ចរខ្ចាយ​លើ​បណ្ដាញ​សង្គម​។​

​    ​លោក Norhizan Ismail បាន​និ​យា​យថា "​កាលពី​ថ្ងៃទី ២៣ មេសា នៅ​ម៉ោង​ប្រមាណ​៤ និង​៤០​នាទី​ព្រឹក បុរស​អាយុ​២៨ ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ដោយ​ក្រុមគ្រួសារ​របស់គាត់ ដើម្បី​ជួយសង្គ្រោះ​នៅ​មន្ទី​ពេទ្យ Yan Hospital"​។​

​    ​លោក​បន្តទៀតថា "​ជនរងគ្រោះ​ចង់​លើក​ទូរស័ព្ទ ហើយ​ខណៈ​ពេលនោះ​គាត់​បាន​ដក​ខ្សែ​សាក​ទូរស័ព្ទ​ចេញ ស្រាប់តែ​ទូរស័ព្ទ​នោះ​ផ្ទុះឡើង​តែម្ដង​"​។​

​    ​"​គាត់​ទទួល​រងរបួស​នៅមុខ​ខាងឆ្វេង ត្រចៀក​ខាងឆ្វេង និង​ទ្រូង​ខាងឆ្វេងរបស់គាត់ ព្រមទាំង​ដៃ​ខាងឆ្វេងរបស់គាត់​ផងដែរ​"​។​

​    ​កាលពី​សប្ដាហ៍​មុន​ក៏មាន​ករណីបែបនេះ​កើតឡើង​ផងដែរ ដោយ​បណ្ដាលឱ្យ​ប្រពន្ធ​ប៉ូលិស​ម្នាក់​ឆក់​ស្លាប់ ពេល​នាង​និយាយ​ទូរស័ព្ទ​កំពុងតែ​សាក​ថ្ម នៅ​ទីក្រុង Taman Desa Baiduri រដ្ឋ Cheras៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់