adverise with khmeread 1

Zidane ថា Ronaldo នឹង​ទៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ប៉ុន្តែ​មិន​ប្រាកដ​ចំពោះ Benzema

​    ​គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាន​បញ្ជាក់ថា កីឡាករ Cristiano Ronaldo នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ប្រឈម​មុខជា​មួយក្រុម Manchester City ក្នុង​ក្របខ័ណ្ឌ Champions League ប៉ុន្តែ គាត់​មិន​ប្រាកដ​ចំពោះ​ឱកាស​របស់​កីឡាករ Karim Benzema បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​បាន​រងរបួស​កាល​ពីយ​ប់​មិញ​។​

​    ​Ronaldo បាន​រងរបួស​សាច់ដុំ​ភ្លៅ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នៅក្នុង​ជ័យជម្នះ​ទៅលើ​ក្រុម Villarreal ហើយ​កាលពី​ម្សិលមិញ​គាត់​បាន​អវត្តមាន​ក្នុងជំនួប​ជាមួយ Rayo Vallecano​។ នេះ​ជាការ​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​នេះ​ដែល​គាត់​មិនមាន​វត្តមាន ហើយ​លោក Zidane បាន​ប្រាប់ថា របួស​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​អាច​នឹង​ធ្វើឱ្យ​គាត់​បាត់បង់​តួអង្គ​សំខាន់​នៅ​សប្តាហ៍​ក្រោយ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី លោក Zidane បាន​និយាយថា "​គាត់​នឹងធ្វើ​ដំណើរ​ទៅ​ម៉ាន់​ឆេ​ស្ទើ​! គាត់​នឹង​ត្រូវបាន​វាយតម្លៃ​ចំពោះ​របួស​របស់គាត់​! យើង​សង្ឃឹមថា គាត់​នឹងមិន​អី​ទេ​ហើយ​អាច​លេង​នៅ​ថ្ងៃ​អង្គារ​ខាងមុខ​ប៉ុន្តែ​ឥឡូវនេះ​យើង​មិនដឹង​អ្វី​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់