adverise with khmeread 1

Man Utd ត្រៀម​កាត់កាល់ Depay បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ល្អ​គួរឱ្យកត់សម្គាល់​ក្នុង​រដូវ​កាល​នេះ​

​    ​ក្រុម​បិសាច​ក្រហម Manchester United ចង់​បោះបង់​កីឡាករ Memphis Depay បន្ទាប់ពី​ទិញ​គាត់​បានត្រឹមតែ​មួយឆ្នាំ​។​

​    ​លោក Louis van Gaal បាន​ចាត់វិធានការ​ចំពោះ​កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ បន្ទាប់ពី​អស់​ការអត់ធ្មត់​ជាមួយ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហូ​ឡង់​រូបនេះ ដែល​បាន​ទិញ​ពី​ក្លឹប PSV​។​

​    ​តាម​ដំណឹង​បានឱ្យដឹងថា កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​បាន​ជជែក​ពិភាក្សា​ដ៏​ក្តៅ​គ​គក់​ជាមួយ​គ្រូបង្វឹក​របស់គាត់​នៅក្នុង​សប្តាហ៍​នេះ​។​

​    ​ប៉ុន្តែ​បើ​យោងតាម​វេ​ប​សាយ Mirror បានឱ្យដឹងថា មាន​ក្លឹប​មួយចំនួន​នៅ​ចក្រភព​អង់គ្លេស​និង​ទ្វីបអឺរ៉ុប​ចង់បាន​កីឡាករ​រូបនេះ ប្រសិនបើ​ពួកគេ​ចរចា​តម្លៃ​ខ្លួន​ត្រូវរ៉ូវ​នៅ​ចុងរដូវ​កាល​នេះ​។​

​    ​Depay ដែល​បានទទួល​អាវ​លេខ ៧ ដែល​ពីមុន​ត្រូវបាន​ពាក់​ដោយ​កីឡាករ​ឆ្នើមៗ​ដូចជា George Best, Bryan Robson, David Beckham និង Cristiano Ronaldo ទើបតែ​រកបាន ២ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ​។​

​    ​មុននឹង​ចូលរួម​ជាមួយ Man Utd គាត់​ជា​អ្នក​ស៊ុត​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ​នៅ​ប្រទេស​ហូ​ឡង់ ដោយ​ទម្លាយ​សំណាញ់​បាន ២២ គ្រាប់​ឱ្យ PSV និង​បាន​ជួយ​ក្រុម​គ្រង​ជើងឯក​លី​ក​ទៀតផង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់