adverise with khmeread 80474a90 19af 48ba a404 b6d612515113

ឃាត់​ក្មេង​ជំទង់​យួន​២​នាក់​ឆក់​ទូរស័ព្ទ​តាមផ្លូវ​សាធារណៈ​

     ព្រះសីហនុ ៖ ក្មេង​ជំទង់​ជនជាតិ​យួន​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នា​វេលា​ម៉ោង​៨ ​និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ​មេសា​ ឆ្នាំ២០១៦ ​នៅ​ក្រុម១៥​ ភូមិ៤ សង្កាត់​៤ ក្រុង -​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​សិស្សស្រី​ម្នាក់​តាមផ្លូវ​។​

     ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ​ខុម ស្រី​និ​ច ភេទ​ស្រី​ អាយុ​១៧ឆ្នាំ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំគោគ​ពោធិ ស្រុក​បូរី​ជលសា ខេត្តតាកែវ។ បាត់បង់​ទូរ​សព្ទ័​ដៃ​ម៉ាក​iPhone 6 ចំនួន​១​គ្រឿង​។​

     ក្រោយពេល​កើតហេតុ​នៅវេលា​ម៉ោង​១០​យប់​តាមរយៈ​ការបញ្ជាក់​ភិនភាគ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជ​នស​ង្ស​យ័​ចំនួន​2​នាក់​គឺ​៖១-​ឈ្មោះ គឺ​ម សុខ​ហេង ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរ​កម្មករសំណង់​ជនជាតិ​យួន​ និង​២-​ឈ្មោះ ​ង្វៀង ហ្វុ​ង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មករសំណង់ ជនជាតិ​យួន​។ ទាំង​២នាក់​ស្នាក់នៅ​កន្លែង​ធ្វើ​សំណង់ ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ និង​ចាប់​យកបាន​ទូរ​សព្ទ័​ម៉ាក ​iPhone 6 ពណ៌​ទឺ​កមាស​របស់​ជនរងគ្រោះ​ចំនួន​1​គ្រឿង​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​2​នាក់​ខាងលើ​កម្លាំង​ជំនាញ​កំពង់​បន្ត​និតិ​វិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់