adverise with khmeread 61011bb4 db71 44d2 8d56 014f30fb6ccb

ឃាត់​ជនសង្ស័យ​៤​នាក់​ជួញដូរ​គ្រឿងញៀន​

    ប៉ៃលិន ​៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ប៉ៃ​លិ​ស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ស្រុក​សាលា​ក្រៅ រួមសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ស្ទឹង​កាច់​បាន​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​រឹបអូស​បាន​ម៉ា​ទឹកកក​ចំនួន ៧ កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ គឺ​ទី​១- ឈ្មោះ​តូច ចាន់​រឿន ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទី​២- ឈ្មោះ យ៉ា វុ​ទ្ធា ភេទ​ប្រុស អាយុ២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិន ទី​៣- ឈ្មោះ ម៉ៅ វ៉ាន់ដា ភេទ​ស្រី អាយុ២០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ទី​៤-​ឈ្មោះ ម៉ន សុ​ឃាន់ ភេទ​ស្រី អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

    ​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់