adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​១០​កញ្ចប់

    ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ​មេសា ​ឆ្នាំ​២០១៦ ​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ ៣៧៦ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ នៅ​ចំណុច​ផ្ទះ​លេខ ៣៧៦ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដោយ​ដកហូត​ថ្ន​ញៀន​១០​កញ្ចប់​។ 

    ប៉ូលិស​និយាយថា ដោយមាន​ការអនុញ្ញាត​ពី​លោក​ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ុស្តិ៍​ព្រែកប្រា បាន​ចុះបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ ៣៧៦ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ង៉ែត សីហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​៣៧៦ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​ ដកហូត​បាន​ក្រាម​ពណ៍​ស​ថ្លា​(​សង្ស័យ​ថ្នាំញៀន​)០១​កញ្ចប់​ថង់​តូច។​

    បន្ទាប់មក​លោក​ព្រះរាជអាជ្ញារង បានអនុញ្ញាត​ឱ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ​ចម្រុះ​ចុះ​ឆែកឆេរ ក្នុងផ្ទះ​ជនសង្ស័យ​ខាងលើ យើង​បាន​រកឃើញ វត្ថុតាង​មួយចំនួនទៀត​មាន ៖ ​ក្រាម​ព​ណ៍ស​ថ្លា​(​សង្ស័យ​ថ្នាំញៀន​) ០៩​កញ្ចប់​ថង់​តូច និង​០១​កញ្ចប់​ធំ​ល្មម​ថែមទៀត​រួម​ នឹង​​ទុយោ​ជ​រ័​កែច្នៃ​សំរាប់​ចូក​ថ្នាំញៀន​១​កំណាត់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់