adverise with khmeread Unnamed %282%29

ឃាត់​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន

     បាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅតាម​ដងផ្លូវ ​និង​ឆែកឆេរ​ផ្ទះជួល​នៅ​ចំណុច​​ក្រុមទី​១ ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង រួច​នាំយកមក​អធិការ​ស្រុក​ដើម្បី​សាក​សួរ​រកឃើញ​ថ្នាំញៀន​មួយចំនួនធំ។ 

      ប៉ូលិស​និ​យា​ថា កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ទៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ តាម​ដងផ្លូវ ​និង​ឆែកឆេរ​ផ្ទះជួល​នៅ​ចំណុច​ក្រុមទី​១​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង កម្លាំង​ប៉ូលិស​បាន​ដើរល្បាត ហើយ​មានការ​សង្ស័យ​បុរស​ម្នាក់​ឈ្មោះ ញ៉ែម រ៉ាវុធ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ 

       បន្ទាប់មក​បាន​ឃាត់ខ្លួន​ឆែកឆេ​រ រកឃើញ​ថ្នាំញៀន​ជាប់ នឹង​ខ្លួន​មួយចំនួន រួច​សាកសួរ​បាន​ចម្លើយ​ក៏​ទៅ​ឆែកឆេរ បន្ទប់​ផ្ទះជួល​រកឃើញ​ថ្នាំញៀន​សរុប​មាន​ ៖ ម៉ា​ទឹកកក​១០​ថង់ មាន​ទម្ងន់​ស្មើ​និង​១៣៤​ក្រាម និង​យ៉ាម៉ា​ចំនួន​១៦៤​គ្រាប់ មាន​ទម្ងន់​ស្មើ​និង​១៦៤​គ្រាប់ មាន​ទម្ងន់​ស្មើ​និង​១៧.៥២​ក្រាម នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​សាកសួរ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់