adverise with khmeread Unnamed

ធ្វើការ​សុខៗ​ឆក់​ខ្សែភ្លើង​ស្លាប់ចោល​ប្រពន្ធ​កូន​

     ភ្នំពេញ ៖ មាន​ករណី​កម្មករសំណង់​ម្នាក់​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់ នា​វេលា​ម៉ោង​០៧ និង​៣០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សំណង់​ក្រុម​ឬី​២ ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ 

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​សព​ឈ្មោះ ឆេង សារុន ហៅ​ហុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ក្រុមទី​១ ភូមិ​តា​ងួន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ។ 

     តាម​ការបំភ្លឺ​របស់​ឈ្មោះ អូន ថា ត្រូវជា​កម្មករ​ដូចគ្នា​ថា គាត់​បាន​ឡើងទៅ​ធ្វើការ​នៅ​ជា​ន់ទី​១​។ មួយសន្ទុះ​គាត់​បានឮ​សំឡេង​ម៉ូ​ទ័​រ បុក​បេតុង​បញ្ជោះ​មួយ​ភ្លែត ក៏​រលត់ទៅវិញ​។ ស្រាប់​​តែ​ឮសូរ​កម្មករ​ធ្វើការ​នៅ​ខាងក្រោម​ស្រែកថ "​ជនរងគ្រោះ​បាន​ខ្សែរ​ភ្លើង​ឆក់​ហើយ​"​។​ បន្ទាប់មក​កម្មករ​ទាំង​អស់​ក៏​យក​សព​ទៅ​កប់​នឹង​ដីខ្សាច់​រួច​ចាក់ទឹក​ហើយក៏​រាយ​ការណ៍​មក​សម្ថ​កិច្ច។ 

    ក្រោយពី​ការពិនិត្យ និង​ធ្វើ​ការធ្វើ​កោសល្យវិច័យ របស់​អ្នកបច្ចេកទេស​ខណ្ឌ​បាន​សន្និដ្ឋានថា​សព​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតមែន​។  បច្ចុប្បន្ន​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់