adverise with khmeread 0bc3228d 3370 4428 b033 cf9efdbde4ac

ប៉ូលិស​ខេត្តសៀមរាប​ចុះ​ធ្វើការ​អន្តរាគមន៍ ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក

     សៀមរាប ​៖ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតនៅ​ចំណុច​ត្រពាំង​ច្រាំង អភិរក្ស​មេ​ពូជ ហើយ​បន្ត​ឆេះ​ទៅ​ចំណុច​អូរ​ឆ្លង ដែលជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​ជិះទូក​ទស្សនា​កម្សាន្ត​។​

     ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខាងលើនេះ មានការ​ជួយ​អន្តរាគមន៍​ពី​ឡាន​បាញ់​ទឹក​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប​ចំនួន​ឡាន​០២​។​

     លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក បានឱ្យដឹងថា នៅវេលា​ម៉ោង ០៧​យប់​ថ្ងៃ​ដដែល​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នេះ មានការ​ជួយ​អន្តរាគមន៍​ពី កម្លាំង​ការិយាល័យ​ប៉ូលិស​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប និង​កម្លាំង​ប៉ូលិស​ស្រុក​ពួក រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

     លោក​អធិការ​ស្រុក​បាន​បន្តថា គិត​ត្រឹម​ម៉ោង ០៧​យប់​លោក​សង្កេតឃើញថា ភ្លើង​បាន​ស្ងប់ស្ងាត់​ហើយ ចំពោះ​ឡាន​បាញ់​ទឹក​ចំនួន ០២​គ្រឿង គឺ​នៅ​ប្រចាំ​តំបន់​នោះ​ដដែល ដើម្បី​ធ្វើការ​ទប់ស្កាត់​មិនឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ​។ នេះ​ជាការ​បារម្ភ របស់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់