adverise with khmeread Bcfcb74a 587f 4feb ab7f 8d53947d60eb

ឃាត់​មនុស្ស​៣​នាក់​វាយតប់​គ្នា​ទៅវិញទៅមក​

     តាកែវ ៖ បុរស​៣​នាក់​ក្នុងចំណោម​៤​នាក់​ត្រូវបាន​ប៉ូ​លិស​ខេត្តតាកែវ​ឃាត់ខ្លួន នៅ​ថ្ងៃទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៦ ម៉ោង​១៧ និង​៤០ចំណុច​ភូមិ​អំពិល ឃុំ​លាយ​បូរ​ ក្នុងករណី​ហិង្សា​ដោយ​ចេតនា​មួយ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០៤​នាក់​គឺទី១​-​ឈ្មោះ​ សួង សុផល ​ភេទ​ប្រុស​​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ធ្នង់​រលើង ​ឃុំ​លាយ​បូរ ទី២- ឈ្មោះ ​ភួង ភី​ន​ ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ ​រស់នៅភូមិ​ធ្យា ឃុំ​លាយ​បូរ ទី៣-​ឈ្មោះ ​ព្រុំ រ៉ាវី ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ រស់នៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ និងទី៤- ឈ្មោះ ពៅ ភេទ​ប្រុស ទីលំនៅ​​មិន​ស្គាល់ មុខរបរ​កម្មករ​រោងចក្រ​ឃុំ​លា​បូរ បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ គុំ ថា​វី ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​អំពិល ឃុំ​លាយ​បូរ​ បណ្ដាលឱ្យ គុំ ថា​វី​ រងរបួស​ស្រាល​។​

     ក្នង​ករណីនេះ នៅ​ថ្ងៃទី២៤ ខែ​មេសា​ ឆ្នាំ២០១៦ ​ប៉ូលិស​បាន​ឃាត់ខ្លួន​ចំនួន ០៣នាក់​​ឈ្មោះ​ សួង សុផល , ឈ្មោះ​ ភួង ភី​ន​ ឈ្មោះ​ ព្រុំ រ៉ាវី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។ ចំណែក​ឈ្មោះ ពៅ​ គេចខ្លួន​កំពុង​ស្រាវជ្រាវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់