adverise with khmeread Unnamed   copy

បើក​លុយ​ ATM ធនាគារ ABA មិនបាន យក​ដុំថ្ម​គប់​បែក​កញ្ចក់​ធនាគារ​​ ខាង​ធនាគារ ABA ទារ​សំណង ៨០០​ដុល្លារ

     ភ្នំពេញ ​៖ យុវជន​ម្នាក់ ក្រោយ​រូបគាត់​យក​ដុំថ្ម​គប់​កញ្ចក់​ធនាគារ ABA បណ្តាល​ឲ្យ​បែក​មួយ​ផ្ទាំង​ធំ ព្រោះ​ខឹង​ចូល​ដក​ប្រាក់ ATM មិនបាន​ញយ​ដង​ពេក ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០ ​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ជិត​ផ្សារ​ឡាក់​គី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។ 

      ប៉ូលិស​ខណ្ឌចំការមន​បានឱ្យដឹងថា ជនសង្ស័យ​លេង​ហ្គេម​តាម​អ៊ីន​ធឺ​ណែ​ត ឈ្នះ​រង្វាន់​មក​បើក​លុយ​មិនបាន ជា​ញយ​ដង ដល់ពេល​ព្រឹក​នេះ ជិះ​ម៉ូតូ​មក​អែប​ចឹ​ញ្ចើ​ម​ផ្លូវ មុខ​ធនាគារ ABA ក៏​យក​ដុំថ្ម​គប់ ហើយ​សន្តិសុខ​ចាប់​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង​។​

      ជនសង្ស័យ​មានឈ្មោះ ចាន់ រតនៈ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៤០ ផ្លូវ​៦៥៦ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

      ប៉ូលិស​បន្តថា មុន​កើតហេតុ​គេ​ឃើញ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក Duke ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL-6757 មក​ឈប់​មុខ​ទូ ATM របស់​ធនាគារ ABA រួច​ដើរចូល​ទៅក្នុង​ទូ ATM ចង់​ដក​លុយ។ ប៉ុន្តែ​ដក​មិនបាន​ក៏​ចេញមក​វិញ ហើយក៏​គប់​កញ្ចក់​ធនាគារ បែក​កញ្ចក់​ខ្ចាយ ផ្អើល​អស់​សន្តិសុខ​ធនា​គារ​ចាប់ខលួន​ប្រគល់ឱ្យ​ប៉ូលិស​។ ក្រោយមក​ខាង​ធនាគារ​ទារ​សំណង​៨០០​ដុល្លារ​។ តែ​ខាង​ជនបង្ក​នៅ​មិនទាន់មាន​លុយ​សង​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់