adverise with khmeread 00000

ពេល​កំពុង​បើកឡាន​ស្រាប់តែ​ជាប់​ឈ្នាន់​ល្បឿន ធ្វើ​ដូចម្តេច​ទើប​អាច​សង្គ្រោះ​ជីវិត​បាន​?

    ​នៅពេល​អ្នកបើក​បររថ​យន្ត​សុខៗ​ស្រាប់តែ​ជួប​បញ្ហា​ជាប់​ឈ្នាន់​ល្បឿនខណៈ​កំពុង​បើកបរ ហើយ​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​បន្ថយល្បឿន​រថយន្ត សូម​អនុវត្តតាម​វិធី​ដូចខាងក្រោម​៖ 

​    ​១. កុំ​ស្លន់ស្លោ​។ 
​    ​២. ត្រូវ​បើកភ្លើង​ឱ្យ​សញ្ញា​អាសន្ន​ប្រាប់​អ្នកបើកបរ​ពី​ខាងមុខ​ឱ្យដឹង​។ 
​    ​៣. គ្រប់គ្រង​ចង្កូត​ឱ្យបាន​ល្អ ចៀសវាង​កាច់​ទៅរក​ដើមឈើ​តាម​ដងផ្លូវ​។​
​    ​៤. ជាន់​ហ្វ្រាំង​ជើង​អបៗ​។ 
​    ​៥. ជាន់​អំ​ប្រា​យ៉ា​ (សម្រាប់លេខដៃ)។​
​    ​៦. យក​ស្បែកជើង​ប៊ូល​កល់​ឈ្នាន់​ល្បឿន​។
​    ​៧. រកមើល​ចិញ្ចើមថ្នល់​ដែល​ទូលាយ ហើយ​កាច់ចង្កូត​ចូល​អែប​ដោយ​ប្រុងប្រយ័ត្ន​។​
​    ​៨. កាច់​សោ​ពន្លត់​ម៉ាស៊ីន​។ 
​    ​៩. ប្រសិនបើ​ហ្វ្រាំង​ជើងខូច លោកអ្នក​អាច​ប្រើ​ហ្វ្រាំងដៃ​បន្ថយល្បឿន​អបៗ​បាន ប៉ុន្តែ​ជាទូទៅ​សូមកុំ​ប្រើ​ហ្វ្រាំងដៃ​ឱ្យសោះ លើកលែងតែ​ករណី​ខូច​ហ្វ្រាំង​ជើងតែម្តង​។
    ១០. តេហៅជាងធ្វើឡាន៕

adverise with khmeread
ប្រភព៖ សេហ្វសើវែយវល

អ្នកនឹងចូលចិត្ត

មតិយោបល់