adverise with khmeread 1

របៀប​ព្យាបាល​មុន​ជាមួយ​ខ្ទឹមស​!!!

​    ​នៅពេល​និយាយ​ដល់​ការព្យាបាល​ស្បែក​កើតមុន មនុស្ស​ច្បាស់​ជា​នឹកឃើញ​ដល់​គ្លីនិក​ព្យាបាល​ភ្លាម​មួយ​រំពេច​។ ទោះយ៉ាងណា លោកអ្នក​ប្រហែលជា​មិនដឹង​ទេ​ថា ខ្ទឹមស​នៅផ្ទះ​បាយ​អាច​ព្យាបាល​បញ្ហា​ស្បែក​ជាច្រើន ព្រោះ​ខ្ទឹម​សមាន​សមត្ថភាព​កម្ចាត់​បាក់តេរី វីរុស និង​ផ្សិត ដែល​បង្ក​ឱ្យ​កើតមុន​លើ​ស្បែក​។ 

​    ​* ខ្ទឹមស​មានគុណ​សម្បត្តិ​សម្លាប់​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​
​    ​វា​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​ក្នុង​រន្ធ​ញើស​ដែល​ស្ទះ ក៏ដូចជា​ជួយ​ព្យាបាល​មុន​ដែលមាន​ស្រាប់ និង​មុន​ខ្ទុះ​លើ​មុខ និង​នៅលើ​ដងខ្លួន​ផងដែរ​។ 

​    ​* ខ្ទឹមស​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
​    ​ខ្ទឹមស​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​ការពារ​ស្បែក​ពី​ការ​ខូច​។ 

​    ​* ខ្ទឹមស​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស័ង្កសី ដែល​ល្អ​សម្រាប់​ព្យាបាល​មុន​
​    ​ស័ង្កសី​ជួយ​សម្រួល​ដល់​ការផលិត​សូ​ដ្យូ​ម ហេតុដូចនេះ​ហើយ​ស័ង្កសី​អាចជួយ​ក្នុងការ​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​លើស​ក្នុង​ស្បែក និង​ការចេញ​មុន​ដែល​យើង​មិន​ចង់បាន​។ 

​    ​ខាងក្រោម​នេះ​គឺជា​របៀប​សម្លាប់​មុន​៖
​    ​
​    ​១. ចិញ្ច្រាំ​ខ្ទឹមស​បី​បួន​កំ​ពិស រួច​បិត​ពីលើ​តំបន់​កើតមុន​នៅលើ​មុខ​។ ទឹក​ខ្ទឹម​សនឹង​សម្លាប់​ពពួក​មីក្រុប កាត់បន្ថយ​ការ​ហើម​រលាក និង​ការពារ​ស្បែក​ពី​ការ​ខូច​។ ត្រូវ​ដកចេញ​ពីលើ​មុខ​ភ្លាម នៅពេល​មាន​អារម្មណ៍​ផ្សា​។ លាងមុខ​ជាមួយ​ទឹកកក និង​ជូត​ឱ្យ​ស្ងួត​។ លាប​ក្រែ​ម​រក្សា​សំណើម​ដើម្បី​ការពារ​ស្បែក​កុំឱ្យ​ស្ងួត និង​ស្ទះ​រន្ធ​ញើស​។ 

​    ​២. ចិញ្ច្រាំ​ខ្ទឹមស ៤ ទៅ ៥ កំ​ពិស​ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ​ខ្លាំង​។ រួច​បន្ថែម​យ៉ា​អួ​ពណ៌​ស​ចូល​មួយ​ស្លាបព្រា​បាយ​។ បន្ទាប់មក​យកមក​បិត​លើ​មុខ​ទាំងមូល ឬ លើ​កន្លែង​ដែល​កើតមុន​ឱ្យបាន ៥ នាទី​។ បន្ទាប់មក​លាង​សម្អាត​មុខ​ជាមួយ​ទឹកកក​។  

​    ​លោកអ្នក​អាច​ជ្រើសរើស​ពេលទំនេរ​ណាមួយ​ដើម្បី​អនុវត្តតាម​វិធី​នេះ​។ ធ្វើ​វា​រាល់ថ្ងៃ​រឹតតែ​ឆាប់​ជាមុន​៕

adverise with khmeread
ប្រភព៖ ហោ​ស​ហៀ​លអន​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់