adverise with khmeread Korea people

បុរសជាអាជីវករជនជាតិកូរ៉េចងកសម្លាប់ខ្លួន

    ភ្នំពេញ ៖ បុរសជាអាជីវករជនជាតិកូរ៉េខាងត្បូងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦កន្លះយប់ថ្ងៃទី១៨ធ្នូឆ្នាំ២០១៥នៅក្នុងបុរីបែលកូឡូន ផ្ទះលេខអឺ១២ ផ្លូវលេខ២ក្រុម៧ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះKyung Hyun Nam អាយុ៥០ឆ្នាំមុខរបរជាអាជីវករ ស្នាក់នៅផ្ទះជួលបុរីខាងលើ បានយកខ្សែនីឡុងប្រវែង២ម៉ែត្រចងទៅនឹងចំរឹងបង្អួចសម្លាប់ខ្លួន ដោយពុំទាន់ដឹងពីមូលហេតុនៅឡើយ។
   បន្ទាប់ពីសមត្ថកិច្ចចម្រុះរួមជាមួយតំណាងស្ថានទូតកូរ៉េចុះពិនិត្យនិងធ្វើកោសល្យពិច័យរួច សពត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ៕

adverise with khmeread

មតិយោបល់