adverise with khmeread 337022ed00000578 0 image a 13 1461331214038

មនុស្ស​វ័យ​កណ្តាល​គួរ​ធ្វើ​សមាធិ​ឱ្យបាន​ទៀងទាត់​! អាន​ពី​មូលហេតុ​រួច​សូម្បី​ក្មេងៗ​ក៏​ចង់​ធ្វើ​សមាធិ​ដែរ

    ​ការធ្វើ​សមាធិ​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ចិត្ត​ជ្រះស្រឡះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​រក្សា​ខួរក្បាល​ឱ្យនៅ​ក្មេង​ទៀតផង​។ 

​    ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការធ្វើ​សមាធិ​ទៀងទាត់​ជួយ​ធ្វើឱ្យ​ខួរក្បាល​ក្មេង​ជាង​វ័យ​ដល់​ទៅ ៧ ឆ្នាំកន្លះ ចំពោះ​មនុស្ស​វ័យ​កណ្តាល​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ការ​ផ្គុំ​ចូលគ្នា​រវាង​ការផ្តោត​អារម្មណ៍​ខ្លាំង និង​ការ​សម្រាក​អាចជួយ​ធ្វើឱ្យ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​។ 

​    ​ខណៈ​អ្នកស្រាវជ្រាវ​មិនបាន​ពិនិត្យ​មើលថា​តើ​អ្នកធ្វើ​សមាធិ​កមាន​ខួរក្បាល​ឆ្លាត​ឬក៏​អត់​នោះ ជាទូទៅ​ការ​រួញ​ខួរក្បាល (​គេ​និយម​និយាយ​លេង​ថា ក្រញាញ់​ខួរ​នោះ​) ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​បាត់បង់​ការចងចាំ និង​ជំងឺ​ទាក់ទង​នឹង​ការចុះ​ខ្សោយ​ការចងចាំ​ជាច្រើន​ទៀត​។ 

​    ​អ្នកវិទ្យាសាស្ត្រ​បាន​ស្កែ​ន​ខួរក្បាល​បុរស​ស្ត្រី​អាមេរិក​ចំនួន ៥០ នាក់ ដែល​ធ្វើ​សមាធិ​ជា​ទៀងទាត់ និង អ្នក​មិន​ធ្វើ​សមាធិ​សោះ​ចំនួន ៥០ នាក់​ទៀត​។ 

​    ​ការ​ស្កែ​ន​នេះ​ត្រូវបាន​បញ្ចូល​ទៅ​កម្មវិធី​កុំព្យូទ័រ ដែល​វិភាគ​ទៅលើ​ខួរក្បាល និង​ផ្តល់នូវ​អាយុ​ពិត​សម្រាប់​ខួរក្បាល​នីមួយៗ​ផ្អែកលើ​ស្ថានភាព​រូបរាង​ជាក់ស្តែង​របស់​ខួរក្បាល​។ លទ្ធផល​ចេញមក​គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​ជាទូទៅ អាយុ​របស់​ខួរក្បាល​របស់​អ្នក​មិន​ធ្វើ​សមាធិ និង​អាយុ​ពិត​ជាក់ស្តែង​របស់​ពួកគេ​គឺ​ដូចគ្នា ពោលគឺ​មនុស្ស​អាយុ ៥៥ មាន​ខួរក្បាល​អាយុ ៥៥ ដូចគ្នា​។ 

​    ​ទោះយ៉ាងណា ខួរក្បាល​របស់​អ្នកធ្វើ​សមាធិ​មាន​អាយុ​ក្មេង​ជាង​វ័យ ជាមួយ​មនុស្ស​អាយុ ៥០ ជា​មធ្យម​មាន​ខួរក្បាល​អាយុ​ប្រហែល ៤២ ទៅ ៤៣ ឆ្នាំ​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់