adverise with khmeread 3511ebe8 312d 4732 b776 e58cc9a47f16

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ និង​ដាវ​សា​ម៉ូ​រៃ​ជា​មុខសញ្ញា​កាប់​ប្លន់​នៅពេល​យប់​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ទៀត ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ភា្ល​មៗ ជាមួយនឹង​ដាវ​សា​ម៉ូ​រៃ​មួយ​ដើម ដោយ​សង្ស័យថា​ជា​មុខ​ស​ញ្ញ​កាប់​ប្លន់​នៅពេល​យប់​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២២៨ កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​។ វត្ថុតាង​ដែល​ដកហូត​បាន គឺ​ដា​វសា​ម៉ូ​រៃ​១​ដើម និង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-3165 ១​គ្រឿង​។​

      មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ូលិស​បាន​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន។ ខណៈ​កំពុង​ជិះ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង បាន​ជិះ​ដេញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ក្នងដៃ​មាន​កាន់​ដាវ​សា​ម៉ូ​រៃ​ថែម​ទៀតផង​។ ឃើញ​ដូច្នេះ​កម្លាំង​បានធ្វើការ​ដេញតាម ​និង​ទំនាក់ទំនង​ទៅ​កម្លាំង​ផ្សេងទៀត​ជួយ​ស្ទាក់ និង​ដេញចាប់បាន​២​នាក់​ភ្លាមៗ។​

      ក្រោយមក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​នាំខ្លួន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​និង​តាម​ចាប់​បក្សពួក​ដែល​សេសសល់​បន្តទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់