adverise with khmeread 121

មិនគួរ​ឱ្យ​ជឿ​! ត្រសក់​ត្រាំ​ទឹក​ត្រជាក់​ជួយ​សម្រក​ទម្ងន់ ជួយ​ការពារ​បេះដូង ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ជាច្រើន​ទៀត​!

    ​ទឹក​ត្រសក់​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សាធារណជន​យ៉ាង​ទូលំទូលាយ បន្ទាប់ពី​មានការ​អះអាង​ពី​តារា​បង្ហាញ​ម៉ូត​ជាច្រើន​នាក់​ថា វា​មាន​អត្ថប្រយោជន៍​សម្រាប់​ការបញ្ចុះ​ទម្ងន់ ប៉ុន្តែ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​នេះ​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ទៀតផង​ដែរ​។ 

​    ​ការរៀបចំ​ភេសជ្ជៈ​នេះ​គឺមាន​ភាពងាយស្រួល​ខ្លាំង​មិនគួរ​ឱ្យ​ជឿ ដោយ​លោកអ្នក​គ្រាន់តែ​ដាក់​ត្រសក់​លាង​ទឹកស្អាត​កាត់​ជា​កង់ៗ​រួច​ក្នុង​ទឹក ២ លីត្រ ហើយ​ទុក​ក្នុង​ទូទឹកកក ជាការ​ស្រេច​។ មួយថ្ងៃ​ត្រូវ​ដួស​ផឹក​មួយ​កែវ ឬ​ពីរ​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)​។ 

​    ​ផឹកទឹក​ត្រសក់​ត្រាំ​នេះ​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​៖
​    ​១. បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។​
​    ​២. ទប់ស្កាត់​និង​កាត់បន្ថយ​ជំងឺ​រ៉ាំ​ង​រ៉ៃ​ជាច្រើន​ដូចជា ជំងឺ​ទាក់ទង​នឹង​វ័យ​ជរា ស្ត្រេ​ស៍ ជំងឺ​ភ្នែក ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បាត់បង់​ការចងចាំ​។ 
​    ​៣. បន្ថយ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ 
​    ​៤. ជួយ​ការពារ​ឆ្អឹង​កុំឱ្យ​ឈឺ និង​ប្រេះ ដោយសារ​សម្បូរ​វីតាមីន K​។​
​    ​៥. ពង្រីក​សាច់ដុំ​។ ប្រសិនបើ​ចង់បាន​សាច់ដុំ​ហាប់​ណែន​ស្អាត សូម​ផឹកទឹក​នេះ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​។ 
​    ​៦. ជួយ​រក្សា​សំណើម​ស្បែក និង​ធ្វើឱ្យ​ស្បែក​ស្អាត​ដោយសារ​ម្បូ​រ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ស៊ី​លី​កូន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ប័​រ​ឌី​អ៊ែន​ធីប​

អ្នកនឹងចូលចិត្ត

មតិយោបល់