adverise with khmeread Face

រឿង ៦ យ៉ាង​ដែល​អ្នក​ត្រូវធ្វើ​នៅពេល​រាត្រី​ដើម្បី​បញ្ចុះទម្ងន់​!!!

​    ​រាត្រី​ខ្លះ​គឺ​សម្រាប់​លៃ​ទុក​ណាត់ជួប​គូស្នេហ៍ ឬ ធ្វើ​ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា ឬ ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ជាដើម ប៉ុន្តែ​រាត្រី​ដែល​លោកអ្នក​ស្នាក់​នៅផ្ទះ សូម​ប្រើប្រាស់​ពេលនេះ​សម្រាប់​បញ្ចុះទម្ងន់​។ 

​    ​១. ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​គ្មាន​អំបិល​
​    ​ប្រសិនបើ​លោកអ្នក​មិន​ចង់បាន​ពោះ​ហើម​ទេ សូម​ចៀសវាង​ម្ហូប​ចិន​សម្រាប់​អាហារ​ពេល​ល្ងាច ព្រោះ​វា​ផ្ទុក​ជាតិ​អំបិល​ច្រើនណាស់​។ ជាតិ​អំបិល​នឹង​ស្ថិតនៅក្នុង​រាងកាយ​របស់​អ្នក​ពេញ​មួយ​យប់ ដូច្នេះ​ព្រឹក​ឡើង ពោះ​របស់លោក​អ្នកនឹង​ហើម​ខ្លាំង​ជាង​សព្វមួយដង​។ 

​    ​២. ហាត់ប្រាណ​ពេលយប់​
​    ​ជំនួស​ឱ្យ​ការហាត់​ប្រាណ​បែកញើស​ពេលព្រឹក លោកអ្នក​គួរ​ធ្វើ​វា​នៅពេល​យប់​វិញ​។ ប្រភេទ​លំ​ហាត់ប្រាណ​មិន​សំខាន់​ទេ រាល់​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គេ​បញ្ចេញ​សកម្មភាព​រាងកាយ​ឱ្យ​សកម្ម​។ មនុស្ស​ដែល​សកម្ម​នៅពេល​យប់​នឹង​គេង​បាន​លក់​ស្រួល​។ 

​    ​៣. រៀបចំ​អាហារ​ខ្លះ​ញ៉ាំ​លេងៗ​មុន​ចូល​គេង​
​    ​ដោយសារ​អាហារ​ទិញ​ពី​ភោជនីយដ្ឋាន​ឬ​ហាង​ផ្សេងៗ​ផ្ទុក​ទៅដោយ​ជាតិ​កាល់​ឡូរី ដូច្នេះ​សូម​រៀបចំ​អាហារ​កំដរ​ក្រពះ​បន្តិចបន្តួច​ញ៉ាំ​នៅផ្ទះ​ដោយ​ខ្លួនឯង មុននឹង​ចូល​គេង​។ 

​    ​៤. ចៀសវាង​ផឹកទឹក​មុន​ចូល​គេង ១ ម៉ោង​
​    ​លោកអ្នក​បានដឹង​រួចហើយ មនុស្ស​ត្រូវតែ​ផឹកទឹក​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​នៅពេល​និយាយ​ដល់​គោលបំណង​បញ្ចុះទម្ងន់ លោកអ្នក​ត្រូវ​ចៀសវាង​ផឹកទឹក​មុន​ចូល​គេង ១ ម៉ោង​។​

​    ​៥. គេង​បិទ​ភ្លើង​
​    ​អ័រម៉ូន Melatonin ជួយ​រាងកាយ​ដុត​កាល់​ឡូរី ហើយ​រាងកាយ​នឹង​ផលិត​វា​បាន​រឹតតែ​ច្រើន​នៅពេល​បន្ទប់​មាន​សភាព​ងងឹត​។ 

​    ​៦. គេង​ក្នុង​បន្ទប់​ត្រជាក់​
​    ​ការ​គេង​ក្នុង​បន្ទប់​ដែលមាន​សីតុណ្ហភាព ១៩ អង្សា​អាច​ដុត​ជាតិ​កាល់​ឡូរី​បាន ៧% ជាង​ការ​គេង​ក្នុង​បន្ទប់​ក្តៅ​៕

adverise with khmeread
ប្រភព៖ ហោ​ស​ហៀ​លអន​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់