adverise with khmeread 888d836b 0864 450c 8b98 03396ea6a100

ទំនងជា​ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ដែក​បុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៦​ផ្ទាំង​

     ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៦​ផ្ទាំង​បាន​រង​ការខូចខាត ដោយសារតែ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ចេញពី​ភោ​នី​យដ្ឋា​នតា​យ​តា​យ ហើយ​បាន​ជ្រុល​ទៅបុក​ពេញទំហឹង រួច​បើក​គេចខ្លួនបាត់​តែម្តង​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​២៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខភោជនីយដ្ឋាន​តា​យ​តា​យ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ពេញ​។​

     ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរសម្នាក់​ចេញពី​ផឹក​ស៊ីនៅក្នុង​ភោជនីយដ្ឋាន​តា​យ​តា​យ ដោយ​ទំនងជា​ស្រវឹងស្រា​ហើយ​បាន​បើករថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង។​

     ពេល​បើក​ចេញ​បាន​ជ្រុល​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ​។ បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​ទាំ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ និង​បែក​កង់​ម្ខាង​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់