ស្មាតហ្វូនក្នុងពេលបច្ចុប្បន្នអាចងាយស្រួលក្នុងការ Hack ដោយការប្រើល្បិចជាមួយនឹងការផ្ដល់នូវសេវាឬក៏កម្មវិធីដែលមានតម្លៃថោក ឬក៏ឥតគិតថ្លៃនៅលើអនឡាញ។
ដោយសារស្មាតហ្វូនមានប្រព័ន្ធប្រតិបត្តិការស្រដៀងទៅនឹងកុំព្យូទ័រដែរ ភាពជោគជ័យនៃការ Hack នឹងធ្វើឱ្យ Hacker អាចគ្រប់គ្រងឧបករណ៍របស់អ្នកទាំងស្រុងរាប់ចាប់ពីការ Call ចូល សារ រហូតដល់កម្មវិធីទូរស័ព្ទដូចជា Facebook និងធនាគារលើទូរស័ព្ទដៃជាដើម។
ខាងក្រោមនេះគឺជាលក្ខណៈមិនប្រក្រតីបង្ហាញថាស្មាតហ្វូនរបស់អ្នកកំពុងត្រូវគេហ៊ែកចូល៖
១. សារចម្លែក៖ ប្រសិនបើទូរស័ព្ទអ្នកទទួលបានសារចម្លែក អ្នកមិនគួរធ្វើតាមអ្វីដែលមានដូចក្នុងសារនោះទេ។ នេះជាល្បិចរបស់ Hacker ដែលព្យាយាមអូសទាញអ្នកចូលទៅវេបសាយរបស់ពួកគេ ដើម្បីបំពេញបែបបទផ្សេងៗក្នុងគោលបំណងយកគណនីធនាគាររបស់អ្នក។
២. ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត៖ ប្រសិនបើទូរស័ព្ទត្រូវបានផ្ញើសារ ឬតេ ដោយមិនមែនខ្លួនឯងជាអ្នកធ្វើនោះមានន័យថាទូរស័ព្ទអ្នកត្រូវបាន Hacker គ្រប់គ្រងហើយ។ នេះអាចជាកំហុសរបស់អ្នកដោយសារ លេចធ្លាយនូវព័ត៌មានលម្អិតរបស់ឧបករណ៍ប្រើប្រាស់របស់អ្នកដូចជា IP Address, MAC Address ជាដើម។ ហើយទាំងនេះជាអ្វីដែល Hacker អាចគ្រប់គ្រងទូរស័ព្ទអ្នកតាមវិធីនេះ។
៣. សំឡេងរំខាន៖ បើសិនជាអ្នកធ្លាប់មានបទពិសោធន៍នៃសំឡេងផ្សេងៗ ពេលអ្នកកំពុងតេនិយាយជាមួយអ្នកណាម្នាក់វាមិនមែនជារឿងធម្មតានោះទេ។ វាគឺជាសញ្ញានៃនរណាម្នាក់កំពុងព្យាយាមកាន់កាប់ទូរស័ព្ទរបស់អ្នក។ បើឮសំឡេងរំខានបែបនេះ អ្នកគួរតែផ្ដាច់ការនិយាយរបស់អ្នកភ្លាមៗ។
៤. តេស្ដរករោគវិនិច្ឆ័យ៖ បើសិនជាអ្នកសង្ស័យថាមានមេរោគនៅលើស្មាតហ្វូនរបស់អ្នក គួរតែយកទូរស័ព្ទអ្នកទៅកន្លែងផ្ដល់សេវាកម្មជួសជុលដើម្បីធ្វើតេស្ដរកមេរោគ ព្រោះពួកគេអាចរកឃើញនិងលុបកម្មវិធីដែលបានដំឡើងនៅលើទូរស័ព្ទរបស់អ្នកបាន។ យកល្អអ្នកគួរតែដំឡើងប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ហើយរឿងដំបូងដែរអ្នកត្រូវធ្វើបន្ទាប់ពីដំឡើងប្រព័ន្ធថ្មីហើយគឺត្រូវដំឡើងកម្មវិធីកម្ចាត់មេរោគដើម្បីបង្ការ៕
