adverise with khmeread G1 11 980x653

Acer ចេញ​កុំព្យូទ័រ​យួរដៃ​និង​លើ​តុ​ថ្មី​, ទំហំ​គ្រឿង​មហាអស្ចារ្យ​!

    ​អ្នកលេង​ហ្គេម​ប្រហែល​មិន​ភ្លេច​ព្រឹត្តិការណ៍​នៃ​ក្រុមហ៊ុន Acer នោះទេ​។ ជាពិសេស​សម្រាប់​ពួកគេ ក្រុមហ៊ុន​តៃវ៉ាន់​នេះ​បានចេញ​កុំព្យូទ័រ​ថ្មី​ពីរ​មាន​សមត្ថភាព​មហាអស្ចារ្យ​។​

​    ​ដំបូង​គឺ Laptop ម៉ូ​ដែល Predator 17X ជា​កុំព្យូទ័រ​ដែល​អាច​ប្រើ​នូវ VR Handset របស់ Oculus Rift និង HTC បាន​។ ទំហំ​អេក្រង់​វា​មាន​ទំហំ​១៧,៣​អ៊ី​ញ ដែល​ដាក់​បាន​ដល់​កម្រិត 4k Resolution បាន​។ ចំណែក CPU ប្រើ​នូវ Intel Core i7-6820Hk ជំនា​ន់ទី​៦, មាន RAM ៦៤​ជី​ហ្គា​ប៊ៃ ប្រភេទ DDR4, មាន SSD បី​ក្នុង RAID 0​។ ក្ដារ​ចុច​វិញ​មាន​ពន្លឺភ្លើង​ចែងចាំង​ប្រើ​នូវ RGB lighting ហើយ​អ្វីដែល​ធ្វើឱ្យ​រំភើប​បំផុត​សម្រាប់​អ្នកលេង​ហ្គេម​គឺថា Laptop នេះ​ប្រើ​នូវ​ក្រាហ្វិក​កាត Nvidia GTX 980 ។​

​    ​ចំពោះ​ទម្ងន់​របស់​វា​គឺ ៤ គីឡូក្រាម​កន្លះ និង​ថ្ម​ប្រើប្រាស់ ៣​ម៉ោង ហើយ​តម្លៃ​វិញ​ចាប់ពី ២.៧៩៩ ដុល្លារ​។​

​    ​ចំណែក​កុំព្យូទ័រ​លើ​តុ​វិញ ម៉ូ​ដែល Predator G1 Desktop ក៏​មិនធម្មតា​ដែរ​។ ធុង​របស់​វា​ប្រើ​នូវ CPU, RAM ដូច​កុំព្យូទ័រ​យួរដៃ​ខាងលើ​ដែរ​។ ចំណែក​ក្រាហ្វិក​កាត​របស់​វា​ប្រើ​នូវ Nvidia Titan X និង​មាន​កន្លែង​ផ្ទុក​ទិន្នន័យ 512 ជី​ហ្គា​ប៊ៃ​ប្រភេទ SSD + 4 TB HDD​។​

​    ​តម្លៃ​របស់​វា​ធូរ​ថ្លៃ​ជាង​កុំព្យូទ័រ​យួរដៃ Predator 17X ដែល​ថ្លៃ​របស់​វា​គឺ ២.២៩៩ ដុល្លារ និង​មកដល់​ខែមិថុនា​ខាងមុខ​៕

adverise with khmeread
ប្រភព៖ gsmarena

អ្នកនឹងចូលចិត្ត

មតិយោបល់