adverise with khmeread A83c291c e1f9 46c6 8fc8 7089d3d8e330   copy

លួច​ម៉ូតូ​ជិះ​បាន​៥០០​ម៉ែត្រ​ម្ចាស់​ដេញទាន់​ចាប់វាយ​សន្លប់​

     តាកែវ ៖ ជ​សង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​នា​ថ្ងៃទី​២៤ ខែ​មេសា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង១៧ និង៣០​នាទី​ចំណុច​ផ្សារ​អង្គការ ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​។​

    ​ ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ​ខន និមិត្ត ​ភេទ​ប្រុស ​អាយុ២៩​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ឃ្លី ឃុំ​ស្រែ​ចែង​ស្រុក​ជុំ​រី​រី ខេត្តកំពត  បាន​លួច​យក​ម៉ូតូ​០១​គ្រឿង​ធុន​ហុងដា​សេ C125​ពណ៌ខ្មៅ​ស៊េរី 2005​ស្លាក​លេខ តាកែវ 1D- 0266​ របស់​ឈ្មោះ រៀល ពល​រិ​ទ្ធ ​ហៅ​ឆ្លូញ​ ភេទ​ប្រុស អាយុ​៤៦ឆ្នាំ ​មុខរបរ​គ្រូបង្រៀន​ទីលំនៅ​ភូមិ​ព្រៃ​តា​ឡី ឃុំ​ត្រពាំង​ធំ​ខាងជើង​ដែល​បញ្ឈរ​ទុក​មុខផ្ទះ។ លុះ​ជិះ​ចេញ​បាន​ចម្ងាយ ៥០០​ម៉ែត្រ​ទើប​ម្ចាស់ ​និង​ប្រជាពលរដ្ឋ​ដេញចាប់បាន​នាំគ្នា​វាយ​រហូត​សន្លប់ ពេលនោះ​សម​ត្ត​កិច្ច​ទៅ​ទាន់​យកទៅ​ស​ង្រោះ​ទាន់ពេលវេលា ទើប​សួរ​ដឹងថា​ជនសង្ស័យ​រូបនេះ​ឈ្មោះ​ ខន និមិត្ត ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ឃ្លី ឃុំ​ស្រែ​ចែង​ស្រុក​ជុំ​រី​រី ខេត្តកំពត។​ ប៉ូលិស​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់