adverise with khmeread Stoller

គាស់ផ្ទះអ្នកស្រុកលួចលុយជិត២ម៉ឺនដុល្លារ ចាប់ខ្លួនម្នាក់

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៥នាទីថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥  ចំណុចផ្លូវលំ ​ភូមិព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូនិងលុយជិត២ម៊ឺនដុល្លាររួចមក។
     ប៉ូលិសប៉ុស្តិ៍​បឹងទំពុន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯក រស្មី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប  ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពីបទ លួចឆ្កឹះ​សោរ​ទ្វារ​ផ្ទះ​យក​ម៉ូតូ​និង​លុយ​។ ចំណែក​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ  ហើម  ភេទ ប្រុស អាយុ​២១​ឆ្នាំ មុខរបរ និង ទីលំនៅ​មិន​ប្រាកដ បាន​រត់គេចខ្លួន​បាត់ ។
    ចំណែកជនរងគ្រោះ​ឈ្មោះ ពិន ពិសិដ្ឋ  ភេទ ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ៩៧៨ ផ្លូវលំ  ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ ដង្កោ ។​
     ប៉ូលិសបន្តថា ​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​១រំលងអធ្រាត្រ ចំណុច​ផ្ទះជួល  ផ្លូវ​៥៣​បេតេ ភូមិក្បាល​ទំនប់  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈ​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្ទេប ពណ៍​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1N-4914 និង កាបូបស្ពាយ​មាន​លុយ​ដុល្លារ​១៧៥០០​ដុល្លា​រនិង​លុយ​ចិន​គិត​ជា​លុយ​ដុល្លារ​ប្រហែល​៥០០​ដុល្លារ មក​ទុក​នៅ​ផ្ទះ​មិត្ត​ភក្កិ​ជា​ជ​ន​ជាតិចិន ហើយ​ចេញ​ទៅ​ដើរលេង ។​ពេលត្រឡប់មកវិញស្រាប់តែចោរគាស់ទ្វារលួចយកអស់។
    ​បច្ចុប្បន្ន​ជន សង្ស័យបាននិងកំពុង​ឃុំខ្លួន​នៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់