adverise with khmeread 04e09979 0e4a 42af 96c8 f4516240a30e

រន្ធត់​ណាស់​ដាច់​ក្បាល​បាត់​ពេល​ បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ទៅបុក​រថយន្ត​ឈប់​ស្ងៀម​

     កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យ​រន្ធត់​មួយ​គឺ​បុរស​ម្នា​ក់បាន​ដាច់​ក្បាល​ផ្លោង​ចេញពី​ខ្លួន​ជាង​២០​ម៉ែត្រ​ដោយសារ​ជិះ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ទៅបុក​រថយន្ត​ដឹក​ប្រេង​ដែល​ឈប់​ស្ងៀម​នៅលើ​ផ្លូវត្រង់​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​នាយ​ប់​ថ្ងៃទី​២៤ ​ខែមេសា ​ឆ្នាំ​២០១៦​នេះ។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា មុន​កើតហេតុ​គឺមាន​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​ឈប់​ស្ងៀម​លើផ្លូវ​ដោយ​ដាក់​ចំនាំងផ្លាត​ត្រឹមត្រូវ​។ លុះដល់​វេលា​កើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សង់​ដែលមាន​សណ្តោង​រ៉ឺ​ម៉ក​ផង​នោះ​មិនបាន​មើល​ក៏​បើក​ទៅបុក​ពីក្រោយ​បណ្តាលឱ្យ​បុរស​ដែល​បើក​រឺ​ម៉ក​នោះ​ដាច់​ក្បាល​ផ្លោង​ចេញពី​ខ្លួន​ជាង​២០​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង។ សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ភ្លាៗ​នោះ​។​

      ក្រោយ​កើតហេតុ​សព​ត្រូវបាន​ប៉ូលិស​ទាក់ទងរ​កសាច់​ញាត​រៀបចំ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រឺ​ឯ​វត្ថុ​តាំង​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ឧ​ត្តុ​ង្គ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់