adverise with khmeread 1

Sunderland គេច​ផុតពី​តំបន់​បាត​តារាង​ខណៈ Arsenal វិលត្រឡប់​ទៅ​លេខ​សំណព្វ​របស់ខ្លួន​វិញ​

​    ​Sunderland បានគេច​ផុតពី​តំបន់​កាត់ចោល​បន្ទាប់ពី​ធ្វើបាន​ត្រឹម​លទ្ធផល ០-០ ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​យប់មិញ​នៅ​ទឹកដី Stadium of Light​។​

​    ​ក្រុម​ឆ្មា​ខ្មៅ​ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​មួយ​ពិន្ទុ​នេះហើយ​ប្រហែលជា​សម​នឹង​ទទួលបាន​បី​ពិន្ទុ​ពេញ​ទៀតផង​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​កំពុង​រង្គោះរង្គើ​មួយ​នេះ​។​

​    ​ក្រុម​ម្ចាស់ផ្ទះ​មានឱកាស​ដើម្បី​ឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​មួយ​ពិន្ទុ​នេះ​គឺ​ល្មម​ដឹក​ដៃ​ក្រុម​របស់លោក Sam Allardyce ឡើងទៅ​លេខ ១៧ ខណៈ​មាន Norwich ធ្លាក់​ទៅ​លេខ ១៨ វិញ​ដោយមាន ៣១ ពិន្ទុ​ស្មើគ្នា ខុស​ត្រង់​គ្រាប់​ស៊ុត​ប៉ុណ្ណោះ​។​

​    ​សម្រាប់ Arsenal បរាជ័យ​របស់​ពួកគេ​ដើម្បី​ឈ្នះ​ការប្រកួត​នេះ នឹង​ផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​បិសាច​ក្រុម Manchester United ក្នុងការ​ដណ្តើម​កៅអី Champions League វគ្គ​ជម្រុះ​។​

​    ​ក្រុម​របស់លោក Arsene Wenger បច្ចុប្បន្នកំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​សំណព្វ​របស់​ពួកគេ គឺ​លេខ ៤ ប៉ុន្តែ Man Utd ស្ថិតនៅ​លេខ ៥ និង​តាម​ប្រកៀក Arsenal តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​ប្រសិនបើ Man Utd ឈ្នះ​មួយ​ប្រកួត​ដែល​សល់​ក្នុង​ដៃ​៕​

 

adverise with khmeread

មតិយោបល់