adverise with khmeread 1

​ឱកាស​លើក​ពាន Premier League របស់ Leicester កើន​ដល់ ៩៩,៩៩% បន្ទាប់ពី​ឈ្នះ Swansea ៤-០ កាលពី​យប់មិញ​

​    ​ក្រុមបាល់ទាត់ Leicester City បានបង្ហាញ​ប្រាប់​ពិភពលោក​ថា ពួកគេ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​បើទោះជា​គ្មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច Jamie Vardy ខណៈ​ក្រុម​កញ្ជ្រោង​បាន​លុត​ក្រុម Swansea City ដោយ​លទ្ធផល ៤-០​។​

​    ​ខ្សែបម្រើ​ចែក​បាល់​ដ៏​ចំណាន​ក្នុង​រដូវ​កាល​នេះ កីឡាករ Riyad Mahrez ដែលជា​បេក្ខភាព​ប្រជែង​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ Premier League បានធ្វើ​ឱ្យមាន​កំហុស​ប​ច្ចេកទេស​បន្តិចបន្តួច​នៅ​ដើមតង់ ប៉ុន្តែ​គាត់​បាន​កែប្រែ​មុខមាត់​ដោយ​ស៊ុត​បំប៉ោង​សំណាញ់​យ៉ាង​ងាយស្រួល​នៅ​នាទី​ទី ១០​។​

​    ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Leonardo Ulloa បាន​ចូលមក​ជំនួស​កីឡាករ Vardy ដែល​ជាប់​បម្រាម និង​បាន​ទម្លាយ​សំណាញ់​ពីរ​គ្រាប់​ម្នាក់ឯង នៅ​នាទី​ទី ៣០ និង ៦០​។​

​    ​ខ្សែបម្រើ​វ័យក្មេង Demarai Gray បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចុង​ម៉ោង​ជាមួយ​ការ​អូស​បាល់​កាច់ចង្កេះ​ក្រុម​កីឡាករ​របស់ Swansea តាំងពីរ​ក្រោម​រហូតមកដល់​លើ និង​បាន​បង្កើត​ឱកាស​ដ៏​ល្អ​ឱ្យ​ក្រុម ខណៈ កីឡាករ Albrighton ជា​អ្នក​ទម្លាយ​សំណាញ់​គ្រាប់​ទី​បួន​។​

​    ​ប្រសិនបើ Leicester ឈ្នះ​មួយ​និង​ស្មើ​ពីរ​ប្រកួត​ទៀត នោះ​ពួកគេ​នឹង​គ្រង​តំណែង​ជើងឯក ក្នុង​លក្ខខណ្ឌ Spurs ឈ្នះ​ការប្រកួត​ដែល​នៅសល់ ប៉ុន្តែ​ប្រសិនបើ Spurs ចាញ់​ឬក៏​ស្មើ​ជាមួយ West Brom ក្នុង​រាត្រី​នេះ ហើយ Leicester ឈ្នះ Man Utd នៅ​ចុង​សប្តាហ៍​នេះ នោះពាន Premier League នឹង​ក្លាយជា​របស់​កញ្ជ្រោង​ដោយ​ស្វ័យប្រវត្តិ​៕​

 

adverise with khmeread

មតិយោបល់