adverise with khmeread Pinky main 0

Pinky Cheung ខូចចិត្ត​រឿង​ស្នេហា រួច​ផុស​សារ​មួយ​លើ​បណ្តាញ​សង្គម​

    ​នាង Pinky Cheung ហាក់​មានព្រលឹង​ព្រលះ​ល្អ នៅពេល​នាង​បាន​ត្រឡប់​មកពី Los Angeles វិញ​សម្រាប់​ការងារ​និង​ចំណាយពេល​ជាមួយនឹង​មិ​ត​ភក្តិ​ស្រីៗ​នៅ​ហុងកុង​។​

​    ​ពេល​ត្រឡប់មកវិញ​នាង​បាន​សរសេរ​សារ​មួយ​ថា​៖

​    ​"​ពេលវេលា​សប្បាយ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់រហ័ស និង​ពេលនេះ​គឺជា​ពេលវេលា​ដើម្បី​និយាយ​ពាក្យ​ថា​លា​សិន​ហើយ​ប្អូនស្រី​របស់ខ្ញុំ​! ខ្ញុំ​បាន​កំពុង​ញ៉ាំ​អាហា​នៅ Kaohsiung គ្រប់ពេល ហើយ​និង​ជា​ពេលវេលា​ដែល​ត្រូវ​សម្រក​ទម្ងន់​ម្ដងទៀត​។ ខ្ញុំ​ត្រូវការ​ភាព​ផ្អែមល្ហែម នៅពេល​ត្រឡប់​ទៅ​ហុងកុង​វិញ​"​។​

​    ​យ៉ាងណាមិញ មិនយូរប៉ុន្មាន​ផង​នាង​ក៏បាន​ផុស​សារ​ផ្សេងទៀត​នៅលើ Weibo របស់​នាង​។​

​    ​"​ខកចិត្ត​ណាស់​ដែល​បាត់​ក្តី​ស្រឡាញ់​។ ហ្នើ​យ​បំភ្លេច​វា​ចោល​ចុះ​! ប្រាកដជា​នឹងមាន​នរណាម្នាក់​ផ្សេងទៀត​ស្រឡាញ់​ខ្ញុំ​ដូច​ពិភពលោក​ដ៏​ធំ​នេះ​យ៉ាង​អ៊ីចឹង​"​។​

​    ​នាង​មើលទៅ​ដូចជា​បាន​កាត់​ចិត្តបាន​ហើយពី​ការបែកបាក់​ស្នេហា​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់