adverise with khmeread 3500

ម៉ារ៉េសជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៃក្របខ័ណ្ឌ Premier League

​    ​តារាបាល់ទាត់​របស់ Leicester City កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ត្រូវបាន​ប្រកាស​ជា​ជ័យលាភី​នៃ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​បាល់ទាត់​អង់គ្លេស ដែល​បោះឆ្នោត​ជ្រើសរើស​ដោយ​កីឡាករ​អាជីព​ដូចគ្នា​។ 

​    ​ដោយ​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​ដើម្បី​ដឹកនាំ Leicester ឆ្ពោះ​មករក​ពានរង្វាន់ Premier League មិនគួរ​ឱ្យ​ជឿ ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាល់​ហ្សេ​រី​កើត​នៅ​បារាំង​វ័យ ២៥ ឆ្នាំ​រូបនេះ​បានទទួល​ពានរង្វាន់​នេះ​នៅ​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​។ 

​    ​ខ្សែបម្រើ Tottenham កីឡាក ដេ​ឡេ អាល់​លី (Dele Alli) ត្រូវបាន​ប្រកាស​ជា​កីឡាករ​ក្មេង​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​របស់​សមាគម​បា​នល់​ទាត់​អាជីព​អង់គ្លេស (PFA)​។ 

​    ​ម៉ា​រ៉េ​ស ដែល​ទិញ​ពី​ក្រុម Le Havre នៅ​ក្របខ័ណ្ឌ Ligue 2 របស់​បារាំង​ក្នុងតម្លៃ ៤០០.០០០ ផោន (៥៨ ម៉ឺន​ដុល្លារ​) កាលពី​ខែមករា ឆ្នាំ​២០១៤ បាន​ស៊ុត​ចូល​ទី ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១១ គ្រាប់​ដើម្បី​ជួយ Leicester ជិត​ឈានទៅ​ក្លាយជា​ជើងឯក​អង់គ្លេស​ជា​លើកដំបូង​។ 

​    ​ម៉ា​រ៉េ​សបាន​ស៊ុត​បើកឆាក​ក្នុង​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ ៤-០ លើ Swansea កាលពី​ក្បាល​ព្រលប់​ថ្ងៃអាទិត្យ​នៅ​កីឡដ្ឋាន King Power Stadium ដែល​ធ្វើឱ្យ​កូនក្រុម​របស់លោក ក្លោ​ឌី​អូ រ៉ានី​រី​ដាច់​លេខ ២ Tottenham ៨ ពិន្ទុ​ជាមួយ​ការប្រកួត​នៅសល់តែ ៣ ប៉ុណ្ណោះ​៕ 

ខ្សែបម្រើ Tottenham កីឡាក ដេ​ឡេ អាល់​លី (Dele Alli) ត្រូវបាន​ប្រកាស​ជា​កីឡាករ​ក្មេង​ឆ្នើម​ប្រចាំឆ្នាំ

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់