adverise with khmeread Lin chi ling main

នាង Lin Chi-ling លក់​អាវ​ត្រ​នា​ប់​របស់​នាង​ក្នុងតម្លៃ​១០​ម៉ឺន​ដុល្លារ​តៃវ៉ាន់​

    ​បើទោះជា​តារា​ម៉ូ​ដែល​តៃវ៉ាន់​រូបនេះ​មាន​អាយុ​៤០​ឆ្នាំ​ក្ដី ក៏​នាង​នៅតែ​ជា​ទេពធីតា​ក្នុង​បេះដូង​បុរសៗ​។​

​    ​ថ្មីៗ​នេះ នាង Chi-ling បាន​ទទួលយក​សំណួរ​ពី​អ្នកគាំទ្រ​និង​បាន​បង្ហើប​ថ្លៃ​លក់​អាវ​ត្រ​នា​ប់​ជាប់​ខ្លួន​របស់​នាង​។​

​    ​នៅពេល​អ្នកគាំទ្រ​ជា​បុរស​ម្នាក់​បាន​សួរ​នាង Chi-ling ថា​តើ​លក់​វា​ថ្លៃ​ប៉ុន្មាន​ដែរ នាង​បាន​ឆ្លើយ​យ៉ាង​លឿន​ថា "១​ម៉ឺន​ដុល្លារ​តៃវ៉ាន់​"​។​

​    ​នៅពេល​គេ​រំលឹក​នាង​ថា​វា​ដូចជា​ថោក​ពេក​ហើយ នាង Chi-ling ក៏បាន​ផ្លាស់ប្ដូរ​សម្ដី​នាង​និង​ឆ្លើយថា "១០​ម៉ឺន​ដុល្លារ​តៃវ៉ាន់​"​។​

​    ​នាង Chi-ling ក៏បាន​បង្ហើប​ដោយ​បើកចំហ​ផងដែរ​ថា នាង​ងូតទឹក​ម្ដង​៣០​នាទី​រៀងរាល់ថ្ងៃ និង​រៀងរាល់​ផ្នែក​នីមួយៗ​នៃ​ដងខ្លួន នាង​ដុស​សម្អាត​គ្មាន​សល់​នោះទេ​៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់