ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុចផ្លូវលេខR10(ទៅបឹងកក់)ខាងកើតផ្ទះសំណាក់ស្រែលាភ ភូមិរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានចុះបង្ក្រាបចាប់ខ្លួនបក្សពួក ជនសង្ស័យចែកចាយគ្រឿងញៀនដែលជាមុខសញ្ញាយ៉ាងសកម្ម ស្រាប់តែមកដល់កន្លែងកើតហេតុឃើញជនសង្ស័យចំនួន៧នាក់ជិះម៉ូតូ២គ្រឿងគឺម៉ូតូម៉ាកMSXពណ៌ស មួយគ្រឿងនិងម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៦មួយគ្រឿង។
ពេលនោះប៉ូលិសបានធ្វើការបង្ក្រាបព្រមទាំងផ្ទុះអាវុធចំនួន២គ្រាប់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន៥នាក់ ។ ចំណែកជនសង្ស័យចំនួន២នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់៕