adverise with khmeread 00 copy

អនុវត្តតាម​វិធីសាស្ត្រ​នេះ បាយ​នឹងមិន​ផ្អូម មិន​ប៉ផ្អៀច​បាន ៤ ទៅ ៥ ថ្ងៃ​

    ​ថ្ងៃនេះ ស្ត្រី​មេផ្ទះ​ទាំងឡាយ​នឹង​លែង​បារម្ភ​ពី​បញ្ហា​បាយ​ផ្អូម​បន្ទាប់ពី​ដាំ​រួច​ទុកចោល​ដោយ​គ្មាន​អ្នក​ហូប​តទៅ​ទៀតហើយ​។ មនុស្ស​ភាគច្រើន​ដឹងថា បាយ​ទុកចោល​យ៉ាងយូរ​មួយថ្ងៃ​នឹង​ចាប់ផ្តើម​ផ្អូម និង​ឡើង​ប៉ផ្អៀច​។ ប៉ុន្តែ​ជាមួយនឹង​អត្ថបទ​នេះ លើក​ក្រោយ​លោកអ្នក​អាច​ដាំបាយ​ទុកចោល​បាន​បួន​ទៅ​ប្រាំ​ថ្ងៃ​ហើយ​នៅតែ​អាច​ពិសា​បាន ដោយ​មិន​ផ្អូម ឬ​ប៉ផ្អៀច​នោះឡើយ​។ 

​    ​* វិធីសាស្ត្រ​ធ្វើឱ្យ​បាយ​មិន​ផ្អូម​បាន ៤ ទៅ ៥ ថ្ងៃ​
​    ​បន្ទាប់ពី​លាង​សម្អាត​និង​ដាក់​ទឹក​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​រួច សូម​ដាក់​ទឹកខ្មេះ ១ ស្លាបព្រា​កាហ្វេ ចូល​ឆ្នាំង​អង្ករ​នោះ (​ទឹកខ្មេះ​១ ស្លាបព្រា​កាហ្វេ​ក្នុង​រាល់​អង្ករ ២ កំប៉ុង​) បន្ទាប់មក​លើកដាក់​ដាំ​លើ​ចង្ក្រាន​។ ពេលបាយ​ឆ្អិន បាយ​នេះ​អាច​រក្សាទុក​បាន ៤ ទៅ ៥ ថ្ងៃ​ដោយ​គ្មាន​ក្លិន​ជូរ គ្មាន​ក្លិន​ផ្អូម និង​គ្មាន​ចេញ​ប៉ផ្អៀច​នោះឡើយ​។ 

​    ​សូម​សាកល្បង​ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ ស៊ាស៊ី

អ្នកនឹងចូលចិត្ត

មតិយោបល់