adverise with khmeread Abf16e7a 005c 4794 bded 8a0e0fada30a

ឆេះ​អស់​ផ្ទះមួយ​ខ្នង​នៅ​ស្រុក​កៀនស្វាយ​

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​និយាយថា "​ស៊ូស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ សូម​ប្រុង​ប្រ​យ័​ត្នា​ទាំងអស់គ្នា គ្មាន​អ្នក​ណាមួយ​ចង់​ជួបប្រទះ​ទេ ប៉ុន្តែ​មានតែ​ប្រុងប្រយ័ត្ន​។ សូមកុំ​ទុក​របស់​ងាយ​ឆេះ​ជិត​ប៉ា​រ៉ែត​ភ្លើង​"​។​

     លោក ​អ៊ា​វ ចំរើន ​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​បន្ទាប់ពី​មាន​ករណី​ភ្លី​ង​ឆេះ​ផ្ទះ​នា​ថ្ងៃទី​២៥​មេសា​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​​ចំណុច​ភូមិ​ព្រែ​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។​

     លោក​បន្តថា ផ្ទះ​ដែល​ឆេះ​ផ្ទះមួយ​ខ្នង​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​១២​ម៉ែត្រ​សាងសង់​អំពី​ឈើ​ដំ​បូរ​ប្រក់​សង្ក​សី​ជញ្ជាំង​ក្រ​ដា​និង​ក្រាល​ក្ដារ​ត្រូវ​រង​ការឆាបឆេះ​អស់​ប្រហែល​៧០% និង​សម្ភា​រៈលក់​គ្រឿងទេស​ផ្នែក​ខាងមុខ​ខូចខាត​ស្ទើ​ទាំងស្រុង​។​

     ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ ​អ៊ឹ​ង កៀង ​ភេទ​ស្រី​នៅ​ភូមិ​កើតហេតុ​ខាងលើ ​​ហើយមូលហេតុ​ទុស្សេ​ចរន្ត​អគ្គីសនី​ក្នុងផ្ទះ​។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំង​វេលា​ម៉ោង​ខាងលើ​ម្ចាស់​កុំ​ពុង​សំរាក​នៅលើ​ផ្ទុះ​ជាមួយ​កូន​នឹង​ចៅ​ស្រាប់តែ​ភ្ញាក់ឡើង​ឃើញ​ភ្លើង​ឆាបឆេះ​ចំ​ចំណុច​បារ៉ែត​ភ្លើង​ក្នុងផ្ទះ​ឃើញ​ដូច្នោះ គាត់​ក៏បាន​ស្រែកហៅ​ឱ្យ​អ្នកជិតខាង​ជួយ​នឹង​បាន​នាំ​កូនចៅ​លោត​ចេញ​តាម​ទ្វារក្រោយ​រួច​ទើប​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​។​

     ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់ កន្លែងកើតហេតុ​ជួយ​អន្តរា​គម​ន៏​នឹង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្តកណ្ដាល ចំនួន ០២​គ្រឿង មកជួយ​ពន្លត់​ទើប​គ្រប់គ្រង ស្ថាន​ការ​ណ៏​បាន​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់