adverise with khmeread 2d22b4d6 6370 485d 954e 2351e9aa3380

ម្នាក់​បោក​៥​ម៉ឺន​ ម្នាក់​បោក​១១​ម៉ឺន​ដុល្លារ​ទៅ​ប្រមូល​ទិញ​ដំឡូង​មី​យកទៅ​បាត់​ឈឹង​

      ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​អ្នក​ប្រក​ប​មុខរបរ​រកស៊ី​ទិញ​លក់​ដំឡូង​មី កាលពី​ព្រឹក​ថ្ងៃ ទី​២៤ ខែមេសា​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពីបទ​ឆបោក​។​

      ប៉ូលិស​និយាយថា បុរស​ឈ្មោះ ច​ន្ទ័ រ៉ា​សុ​ធ្ធ ៣១​ឆ្នាំ រស់នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន កែង ខេត្តតាកែវ។ ​ចំណែក​ស្រី្ត​ឈ្មោះ សរ ម៉ាលី អាយុ​៥១​ឆ្នាំ អាសយដ្ឋាន​នៅផ្ទះ​លេខ​៤៥E0 ផ្លូវ លេខ​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

      ប៉ូលិស​បន្តថា បុរស និង​ស្ត្រី​២​នាក់​នោះ រង​នូវ​ពាក្យបណ្តឹង​ម្ចាស់​ប្រាក់​តែមួយ ដែល​យកលុយ​ថា​ទៅ​ប្រមូល​ទិញ​ដំឡូង​ឲ្យ​គេ។ តាម​ពាក្យបណ្តឹង​ឲ្យ​ដឹងថា បុរស​ឈ្មោះ ច​ន្ទ័ រ៉ា​សុ​ធ្ធ រង​នូវ​បណ្តឹង​ឆបោក​លើទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៤ ដែល​ឈ្មោះ​នេះ​បាន​យកប្រាក់​៥​ម៉ឺន​ដុល្លារ ថា​ទៅ​ទិញ​ដំឡូង​មី​ឲ្យ​ដើមបណ្តឹង តែ​បែ​ជា​គេចខ្លួនបាត់ ខុសពី​កិច្ចសន្យា។​

      រីឯ​ស្ត្រី​ឈ្មោះ សរ ម៉ាលី ជាប់​ពាក់ព័ន្ធ​បទ​ឆបោក ប្រាក់​ដើមបណ្តឹង​ចំនួន​១១​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ឈ្មោះ​ សរ ម៉ាលី បានទទួល​យកប្រាក់​សុទ្ធ​តែ​ចំនួន​៤៥.០០០​ដុល្លារ​ទេ។ ចំណែក ៦៥.០០០​ដុល្លារ​ទៀត ទទួលយក​ជា​សែក​ពី​ដើមបណ្តឹង​ទៅ​បើក​នៅ​ធនាគារ​តាម​ដំណាក់កាល។ បទល្មើស​នេះ​ជនជាប់សង្ស័យ ក៏បាន​ប្រព្រឹត្ត​នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែមិនា ឆ្នាំ២០១៤ ដូចគ្នា​ដែរ។​

      ប៉ូលិស​បន្តទៀតថា បុរស​ឈ្មោះ ច​ន្ទ័ រ៉ា​សុ​ធ្ធ ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​នៅ​ពី​ព្រឹក​ថ្ងៃទី ២៤ ខែមេសា បន្ទាប់ពី​ឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ន្លួ​ន​របស់ លោក​លោក​ចៅក្រម​ស៊ើបសួរ។ នៅពេល​នាំខ្លួន​ជូន​ដល់​លោក​ចៅក្រម ឈ្មោះ​ច​ន្ទ័ រ៉ា​សុ​ធ្ធ បានដាក់​តម្កល់​ប្រាក់​ធានា​ខ្លួន​ចំនួន​៧.០០០​ដុល្លារ និង​ប្លង់ដី​១​កន្លែង បាន​លោក​ចៅក្រម​ឯក ភាព​ជាមួយ​ដើមបណ្តឹង​សម្រេច​អនុញ្ញាតិ​ឲ្យ​វិល​ទៅ​ប្រក​ម​មុខរបរ​រកស៊ី​ធម្មតា​វិញ។​

      ចំណែក ឈ្មោះ​សរ ម៉ាលី ឃាត់ខ្លួន​ទុក​នៅ​កន្លែង​សម​ត្ត​កិច្ច​មួយ​យប់​ព្រឹក​ថ្ងៃទី ២៥ បាន​នាំ​ជួន​លោក លោក​ចៅក្រម​សម្រេច។​

      តាម​មេធាវី​ដើមបណ្តឹង​បាន​ឲ្យ​ដឹង​បន្តថា បុរស​និង​ស្ត្រី​២​នាក់​នេះ ក្នុងអំឡុង​ឆ្នាំ២០១៤ បាន​ទៅយក​ប្រាក់​ដូច​រៀបរាប់​ខាងលើ​ពី​កូន​កូនក្តី​របស់លោក​ថា​យកទៅ ដើរ​ប្រមូល​ទិញ​ដំឡូង​ឲ្យ​ម្ចាស់​ប្រាក់។ លុះ​ពេល​ពួកគាត់​បាន​លុយ​ដល់ដៃ​ហើយ​គេចវេស​ពី កិច្ចសន្យា ពោល​​គឺ​ដំឡូង​ក៏​អត់ ប្រាក់​ក៏​មិន​ប្រគល់​ឲ្យ​វិញ​ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ប្តឹង​ពីបទ ឆបោក ដើម្បី​ឲ្យ​សម​ត្ត​កិច្ចចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់