adverise with khmeread 04c53482 4ff5 4609 9aeb bda87ade5d4f

ប្រទះឃើញ​ជនជាតិ​អង់គ្លេស​ម្នាក់​ដេកស្លាប់​នៅក្បែរ​ជណ្តើរ​បន្ទប់​ជួល​

     ភ្នំពេញ ៖ ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ដេកស្លាប់​នៅក្បែរ​ជណ្តើរ​បន្ទប់​ជួល​១០៩ ផ្ទះ​លេខ​៤៩ ផ្លូវ​២៣០ ក្រុម​៥០ ភូមិ​៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ម៉ោង​២​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

     ប៉ូលិស​និយាយថា សាកសព​ជនរងគ្រោះ​ឈ្មោះ SESTON PAUL ភេទ​ប្រុស សញ្ជាតិ​អង់គ្លេស​កើត​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៦៦ កាន់​លិខិតឆ្លងដែន​លេខ ៥០២៨០៥៣១៣ ចូលមក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៤ និង​បានមក​ជួល​ផ្ទះ​ខាងលើ​សម្រាប់​ស្នាក់នៅ​រយ​:​ពេល​ប្រមាណ​បី​ខែ​មកហើយ​។​

     យោងតាម​ការរៀបរាប់​ពី​ម៉ូតូឌុប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា​ជនបរទេស​ដែល​ស្លាប់​ខាងលើ​ជា​គ្រូបង្រៀន​ភាសា​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង​តែងតែ​ជិះ​ម៉ូតូឌុប​គាត់​ទៅ​បង្រៀន​ជា​រៀងរាល់ថ្ងៃ​។​

     នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​រូបនេះ​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្សា​រស៊ី​ធី​មល​រហូតដល់​ម៉ោង​២​រំលង​អា​ធ្រា​ត​ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ចូល​ជិះ​ជណ្តើរយន្ត​សំដៅទៅ​បន្ទប់​ពេល​ចេញពី​ជណ្តើរយន្ត​ក៏​ដួល​ស្លាប់​តែម្តង​។​

     បច្ចុប្បន្ន​សាកសព​រក្សា​ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ការពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់