adverise with khmeread Bc421eca 361c 4f6e bc4a 76eb15e64a26   copy

ត្រី​ឆ្តោរ​ស៊ី​កូន​ឯង​បាន​៥​ដង​ញ៉ាម​ចង់​ម្តងទៀត​ជាប់​ខ្នោះ​

    ក្រចេះ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​សោ​ប ស្រុក​ព្រែក​ប្រសព្វ​ចាប់ខ្លួន​ក្នុងករណី​រំលោភ​សេពសន្ថវ​: លើ​កូនស្រី​ខ្លួនឯងបាន​៥​លើក នៅ​ចំណុច​ស្រែ​ពពេល​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៤ ខែ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង៤០នាទី​ម្តាយ ​និង​ក្មេងស្រី​ឈ្មោះ ម​-​ល​-​ណ​-​អាយុ១៥ឆ្នាំ​បានមក​ប្តឹង​រាយការណ៍​ដល់​ប៉ូលិស​ប៉ុស្តិ៍សោ​ប ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វថា ៖ ឪពុក​បង្កើត​ឈ្មោះ ម៉ុ​ន ម៉ៃ អាយុ​ប្រហែល៤៧​ឆ្នាំ នៅ​ចំណុច​ស្រែ​ពពេល​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បាន​ចាប់រំលោភ​សេពសន្ថវ​:​មកលើ​នាង​ចំនួន​៥​ដង​តាំងពី​ខែ​មិនា​ក្នុង​ឆ្នាំ​២០១៥។​

      នាង​បន្តថា លុះដល់​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ​២០១៦ ឈ្មោះ ម៉ុ​ន ម៉ៃ មានបំណង​ចង់​រំលោភ​ទៀត នាង​ភិតភ័យ​ក៏​រត់​ទៅប្រាប់​ម្តាយ​អំពី​រឿងនេះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី២៤ ខែ ឆ្នាំ ដដែល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់