កំពង់ចាម ៖ ជនសង្ស័យ ឈ្មោះ នីម ភាព តាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ ពីបទរំលោភសេពសន្ធវៈ ដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដែលប្រព្រឹត្តនៅស្រុកជើងព្រៃ កាលពីថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៦ ត្រូវបានលោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចហើយ។
ប៉ូលិសនិយាយថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៩ជនសង្ស័យឈ្មោះ នីម ភាព ភេទប្រុស ជាតិខ្មែរ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃបានចុចទូរស័ព្ទមកបបួលជនរងគ្រោះឈ្មោះ រ. ច ភេទស្រី ជាតិខ្មែរ នៅភូមិតានី ឃុំព្រីងជ្រុំ ស្រុកជើងព្រៃដោយពួកគេធ្លាប់រាប់អានគ្នាអស់រយៈពេលមួយឆ្នាំកន្លងមក។
ឈ្មោះ រិត ចន្ធី ក៏ព្រមទៅជាមួយជនសង្ស័យតែនាងនាំមិត្តភ័ក្ត្រស្រីម្នាក់ដែលនៅក្បែផ្ទះនាងទៅជាមួយដែរ បានគ្នា ០៤នាក់ ដោយមិត្តភក្ត្រ័នាងជិះម៉ូតូមួយជាមួយបុរសម្នាក់ទៀត រហូតដល់ម៉ោង ២៣ ឈ្មោះ នីម ភាព បានឌុបខ្លួនមកហូបបង្អែមនៅផ្សារស្គន់ ហើយបានហៅទៅលេងផ្ទះរបស់ឈ្មោះ នីម ភាព ទាំង០៤នាក់ ពេលមកដល់ផ្ទះជនសង្ស័យ នាក់ទាំង០៤ បានឡើងលេង លើផ្ទះ អង្គុយលេងដល់ម៉ោង ០១។
ស្រាប់តែ មិត្តភក្ត្រ័ស្រីនាង និងម្នាក់ប្រុសមួយទៀតបានចុះពីលើផ្ទះទៅក្រោមដីបាត់ ភ្លាមនោះស្រាប់តែ ឈ្មោះ នីម ភាព បានមកចាប់ដៃខ្លួនហើយខ្លួនបាននិយាយឃាត់ថាកុំធ្វើអញ្ចឹង តែជនសង្ស័យមិនស្តាប់ក៏ចាប់ខ្លួនផ្តួលទៅលើរនាបផ្ទះ ចាប់សម្រាតខោខ្លួនចេញ ហើយឈ្មោះ នឹម ភាព ក៏ស្រាតខោខ្លួនឯងចេញដែរ ឡើងជិះលើរូបនាងចាប់រំលោភសេពសន្ធវៈរហូតបានសម្រេច។
ពេលរំលោភរួចជនសង្ស័យបានឌុបខ្លួនមកផ្ទះវិញ តែពេលមកដល់ចំណុចត្រោះ ភូមិតានី ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រាប់តែជនសង្ស័យ ឌុបខ្លួនចូលរោងទាមួយ ហើយចាប់រំលោភខ្លួនរហូតបានសម្រេចម្តងទៀត ពេលរំលោភរួចហើយ ជនសង្ស័យបានជូននាងខ្ញុំមក ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ វិញពុំបានជូននាងខ្ញុំទៅផ្ទះទេ។
ក្រោយធ្វើការសាកសួរដោយមន្ត្រីជំនាញអធិកាដ្ឋានស្រុកជើងព្រៃ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែន។ បច្ចុប្បន្នជនល្មើសត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦៕
