adverise with khmeread 95074ab9 b41d 4b78 9211 77ce35cadad3

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

     កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។​

      ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​របស់​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​មុខសញ្ញា ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារ​ធារ​តុ​ញៀន​បាន​០១​ករណី នៅ​ចំណុច​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់​។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១.​ឈ្មោះ ម៉ាន សារី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​២.​ឈ្មោះ សុំ អ៊ី​ត្រេះ ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។​

      ជា​លទ្ធផល​សមត្ថកិច្ច​យើង​បានធ្វើការ​រឹបអូស​វត្ថុតាង​រួមមាន ​៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០៨​កញ្ចប់ (​តូច​7​កញ្ចប់ ធំ​០១​កញ្ចប់​) ទូរ​ស័​ព្វ​ដៃ​ចំនួន​០៨​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០២​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​តិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់