1

Barcelona ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​ច្រើនជាងគេ​នៅក្នុង​រដូវ​កាល​នេះ​

​    ​នៅក្នុង​រដូវ​កាល ២០១៥/១៦ នេះ ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត ដោយ​ទទួលបាន​បាល់​ពិន័យ ១១ ម៉ែត្រ​ដល់​ទៅ ១៩ ដង ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​។​

​    ​បន្ទាប់ពី​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ជំនួប​ជាមួយ​ក្រុម Sporting Gijon លោក​អាជ្ញាកណ្តាល Carlos Clos Gomez បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ទៅ​បី​គ្រាប់​ឱ្យ Barcelona ហើយ​ក្រុម​នៅ​តំបន់​កាតា​ឡាន​មួយ​នេះ​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​ទទួលបាន​បាល់​ពិន័យ ១១ ម៉ែត្រ​ចំនួន ១៩ គ្រាប់​នៅក្នុង​យុទ្ធនាការ La Liga​។​

​    ​ពីមុន កំណត់ត្រា​នេះ​បាន​បង្កើតឡើង​ដោយ​ក្រុម Real Betis ប៉ុន្តែ​បានត្រឹមតែ ១៦ ដង​ប៉ុណ្ណោះ នៅក្នុង​រដូវ​កាល ១៩៨៦/៨៧ ហើយ​ឥឡូវ Barcelona បាន​បំបែក​វា​ហើយ​។​

​    ​ជំនួប​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ក៏​ជា​លើក​ទី​បី​ដែល​ក្រុម​អ្នកមាន​បុណ្យ​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​បី​គ្រាប់​ក្នុង​មួយ​ការប្រកួត ជាមួយ​ពីរ​ប្រកួត​ពីមុន​គឺ​នៅក្នុង​ជំនួប​ជាមួយ Osasuna និង Sabadell កាលពី​រដូវ​កាល ១៩៩៣/៩៤ និង ១៩៩៤/៤៥៕

ប្រភព៖ Marca

មតិយោបល់